ប្រាក់យេនជប៉ុនមាននៅក្នុងសេវាផ្ទេរប្រាក់តាម SWIFT របស់ធនាគារ ABA ហើយ
20/Oct/2020
ការផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងជប៉ុន កាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដោយសារតែឥឡូវនេះ សេវាផ្ទេរប្រាក់អន្តរជាតិ SWIFT នៅធនាគារ ABA មានជាប្រាក់យេនជប៉ុន (JPY) ហើយ។
លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់/ទទួលពីមិត្តភក្តិ សាច់ញាតិ ឬដៃគូអាជីវកម្មនៅប្រទេសជប៉ុន ជាមួយអត្រាប្តូរប្រាក់សមរម្យ ហើយប្រាក់ផ្ទេរនោះនឹងត្រូវដាក់ចូលទៅក្នុងគណនីធនាគាររបស់អ្នកទទួលយ៉ាងលឿន និងមានសុវត្ថិភាព។ នៅពេលលោកអ្នកផ្ទេរជាប្រាក់យេនជប៉ុន (JPY) លើកក្រោយ សូមជ្រើសរើសធនាគារ Sumitomo Mitsui Banking Corporation Japan (SWIFT កូដ SMBCJPJT) ជាធនាគារដៃគូ។
ដើម្បីអបអរការដំឡើងសមត្ថភាពសេវាផ្ទេរប្រាក់នេះ ធនាគារយើងខ្ញុំបានដាក់បញ្ចូលប្រាក់យេនជប៉ុន (JPY) ក្នុងប្រូម៉ូសិន មិនគិតថ្លៃសេវាទទួលប្រាក់សម្រាប់ការផ្ទេរប្រាក់តាម SWIFT ដោយអនុញ្ញាតឲ្យអតិថិជនទទួលប្រាក់យេនជប៉ុន (JPY) ចូលទៅក្នុងគណនីធនាគារ ABA របស់ពួកគេដោយមិនគិតថ្លៃសេវាណាមួយឡើយ! ដឹងបន្ថែមអំពីការផ្តល់ជូនដ៏ប្រសើរនេះតាមរយៈលីងខាងលើ។
ធនាគារ ABA ផ្តល់ជូនដំណោះស្រាយសេវាផ្ទេរប្រាក់លឿន មានទំនុកចិត្ត និងមានតម្លៃសមរម្យ នៅពេលលោកអ្នកផ្ញើប្រាក់ទៅកាន់ ឬទទួលប្រាក់ពីប្រទេសជាង 200។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ ផ្ទេរតាម SWIFT របស់ធនាគារយើងខ្ញុំ។