លិខិតអញ្ជើញចូលរួមដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព Offset Printing
31/Jan/2015
ធនាគារ ABA សូមអញ្ជើញបណ្តាសហគ្រាសសេវាបោះពុម្ព ទាំងឡាយចូលរួមក្នុងការដេញថ្លៃលើគំរោងផ្គត់ផ្គង់ សេវាបោះពុម្ពតាមលក្ខខណ្ឌបច្ចេកទេសនិងមុខងារផ្សេងៗ ដូចដែលបានកំណត់ក្នុងសំណើសុំ (ពាក្យស្នើសុំ) ។
អាស្រ័យដូចនេះរាល់បណ្តាសហគ្រាសសេវាបោះពុម្ព ទាំងឡាយដែលមានចំណាប់អារម្មណ៍ នឹងមានមានឆន្ទៈ មុះមុតក្នុងការចូលរួមដេញថ្លៃសូមបំពេញសំណុំបែបបទសុំ ខាងលើរួចផ្ញើទៅកាន់ទូរសារលេខ +855 23 216 333 ឬ តាមអ៊ីមែល marketing(at)ababank.com អោយបានមុន ឬ នៅថ្ងៃទី 05 ខែកុម្ភៈឆ្នាំ 2015 នៅម៉ោង 5:00 ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា) ។
ចំពោះដំណើរការដាក់ពាក្យសុំចូលរួមដេញថ្លៃរបស់បណ្តាសហគ្រាសសេវាបោះពុម្ពទាំងអស់ គឺមិនមានការបង់ប្រាក់ ឡើយ។
ខាងក្រោមនេះជាកាលវិភាគសម្រាប់ការដេញថ្លៃ:
ព័ត៌មានលម្អិត | កាលបរិច្ឆេទ | ពេលវេលា |
---|---|---|
ចេញលិខិតស្នើសុំឲ្យដាក់សំណើ | ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៥ | ១១:០០ព្រឹក |
ចុះឈ្មោះ និងការដាក់ជូនសំណើ (បញ្ជាក់លក្ខណៈបច្ចេកទេស និងហិរញ្ញវត្ថុ) | ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៥ | ត្រឹមម៉ោង៤:០០ ល្ងាច |
ការដាក់ជូនលក្ខខណ្ឌតម្រូវ សម្ភាសន៍ កាល រិច្ឆេទ ត្រួតពិនិត្យសម្ភារ | ថ្ងៃទី០៦-០៩ ខែកុម្ភៈឆ្នាំ២០១៥ | តាមការណាត់ជួប |
ការវាយតម្លៃ / សេចក្តីជូនដំណឹង អំពីថ្ងៃប្រកាសឈ្មោះ ក្រុមហ៊ុនជ្រើសរើសក្នុងវគ្គចុងក្រោយ | ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៥ | ១០:០០ព្រឹក |
កាលបរិច្ឆេទប្រគល់កិច្ចសន្យា (ប៉ាន់ស្មាន) | ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៥ | តាមការណាត់ជួប |
ទំនាក់ទំនង:
លោកស្រី Melissa Garcia (មន្រ្តីផ្នែកទីផ្សារ)
ធនាគារ ABA
ផ្ទះលេខ148, មហាវិថីព្រះសីហនុ, រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ 2277 ប្រទេសកម្ពុជ
ទូរស័ព្ទ +855 23 216 333
អ៊ីម៉ែល: marketing(at)ababank.com
ធនាគារ ABA សូមរក្សាសិទ្ធិក្នុងការទទួលយកឬ បដិសេធមិនទទួលយកសំណើរណាមួយឬ ទាំងអស់ដែលបាន ដាក់ពាក្យមកដោយមិនមានការជូនដំណឹងជាមុននិងក្នុងលក្ខខណ្ឌណាក៏ដោយ។
ឯកសារសម្រាប់ទាញយក:
- សំណុំបែបបទចុះឈ្មោះ [PDF, 36 KB]
- សំណើរពាក្យសុំ [PDF, 282 KB]
- តម្រូវបច្ចេកទេស [PDF, 289 KB]