សូមអញ្ជើញ ចូលរួមដេញថ្លៃផ្គត់ផ្គង់សេវាបោះពុម្ព Offset
15/Feb/2019
ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) សូមអញ្ជើញក្រុមហ៊ុននានាដែលមានជំនាញនិងបទពិសោធចូលរួមដេញថ្លៃផ្គត់ផ្គង់សេវានិងផលិតផលបោះពុម្ពផ្នែក offset។
អ្នកមានសិទ្ធិចួលរួម៖ អ្នកចូលរួមដេញថ្លៃ ត្រូវមានបទពិសោធបោះពុម្ពផ្នែក offset យ៉ាងតិច 5ឆ្នាំ ហើយមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
រោងពុម្ព ឬក្រុមហ៊ុនដែលចង់ចូលរួម អាចទទួល ពាក្យស្នើសុំដេញថ្លៃ(RFP) ដោយឥតគិតថ្លៃពី លោក ណា ម៉ារឌី តាមរយៈអ៊ីមែល na.mardy(at)ababank.com ចាប់ពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 ដល់ថ្ងៃទី13 ខែមីនាឆ្នាំ2019។ ផុតរយៈពេលកំណត់នេះ បែបបទសំណើដេញថ្លៃ នឹងមិនមានផ្ដល់ជូនឡើយ។
គ្មានថ្លៃទូទាត់ណាមួយត្រូវបានផ្ដល់ជូនឡើយ សម្រាប់រាល់ការចំណាយរបស់អ្នកចូលរួម ពាក់ព័ន្ធនឹងការរៀបចំសំណុំបែបបទ និងដាក់សំណើដេញថ្លៃនេះ។
នីតិវិធី និងលក្ខខណ្ឌតម្រូវក្នុងការដេញថ្លៃ
- អ្នកចូលរួមដេញថ្លៃ ត្រូវបំពេញពាក្យស្នើសុំដេញថ្លៃ(RFP) ដូចជា៖ ពាក្យចុះឈ្មោះ, សាវតារក្រុមហ៊ុន, ច្បាប់ចម្លងនៃលិខិតចុះបញ្ជី, សេចក្ដីបញ្ជាក់អំពីសម្ភារៈបោះពុម្ព និងតារាងតម្លៃ។
- ពាក្យចុះឈ្មោះ ត្រូវចុះហត្ថលេខាដោយតំណាងពេញសិទ្ធិរបស់ក្រុមហ៊ុន ហើយប្រសិនបើចាំបាច់ អ្នកតំណាងនេះនឹងត្រូវចូលរួមរាល់កិច្ចពិភាក្សា មុនចេញឯកសារកិច្ចសន្យា ដែលជាលទ្ធផលនៃពាក្យស្នើសុំដេញថ្លៃ(RFP)នេះ។
- អ្នកចូលរួមដេញថ្លៃ ត្រូវបង្ហាញអំពីក្រុមហ៊ុនធំៗយ៉ាង តិចចំនួនបី (3)ដែលខ្លួនផ្គត់ផ្គង់ ឬធ្វើការជាមួយជាប្រចាំក្នុងរយៈពេល 5ឆ្នាំចុងក្រោយ។
- បែបបទសំណើដេញថ្លៃ ត្រូវសរសេរបញ្ជាក់ថា “PROPOSAL FOR OFFSET PRINTING SERVICES, ABA BANK”។ សំណុំបែបបទនេះ ត្រូវបញ្ជាក់ឈ្មោះរោងពុម្ព ឬក្រុមហ៊ុនបោះពុម្ពនិងអាសយដ្ឋានលំអិត។
- សំណើដេញថ្លៃទាំងអស់ ត្រូវប្រគល់ជូនដល់ធនាគារ ABA ដែលស្ថិតនៅអាសយដ្ឋានដូចបញ្ជាក់ខាងក្រោម កុំឲ្យហួសម៉ោង 5ល្ងាច នាថ្ងៃទី13 ខែមីនា ឆ្នាំ2019។
- សំណើដេញថ្លៃទាំងអស់ នឹងមានសុពលភាពរយៈពេល 180ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការដាក់សំណើ។
កាលវិភាគនៃគម្រោងនេះ មានកំណត់ដូចខាងក្រោម៖
ជំហាននៃដំណើរការជ្រើសរើស | កាលបរិច្ឆេទគ្រោងទុក |
---|---|
ការប្រកាសឲ្យចូលរួមដេញថ្លៃ | ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 |
ការចែកបែបបទសំណើដេញថ្លៃ (RFP), ការចុះឈ្មោះអ្នកចូលរួម និង ការដាក់សំណើដេញថ្លៃ (សេចក្ដីបញ្ជាក់អំពីសម្ភារៈបោះពុម្ព និងតារាងតម្លៃ) | 15 កុម្ភៈ – 13 មីនា 2019 |
ការសម្ភាស និងពិនិត្យសម្ភារៈ បរិក្ខារ (ផ្អែកតាមការណាត់ជួប) | 14 – 21 មីនា 2019 |
ការវាយតម្លៃ និងជូនដំណឹងពីអ្នកជាប់បញ្ជីសម្រាំង | 25 – 29 មីនា 2019 |
ការចុះកិច្ចសន្យាផ្គត់ផ្គង់ | ថ្ងៃទី5 មេសា 2019 |
ទំនាក់ទំនង:
- លោក ណា ម៉ារឌី - បុគ្គលិកទីផ្សារ
- ធនាគារ ABA អគារលេខ148, មហាវិថីព្រះសីហនុ ភ្នំពេញ PO Box 2277, កម្ពុជា
- ទូរស័ព្ទ: +855 98 630 203
- អ៊ីមែល: na.mardy(at)ababank.com
ធនាគារ ABA រក្សាសិទ្ធិក្នុងការទទួល/មិនទទួល សំណើណាមួយ ឬទាំងអស់ដែលបានដាក់ជូន ដោយមិនបញ្ជាក់មូលហេតុឡើយ។