ដំណឹងសំខាន់អំពីថ្លៃពិន័យលើការបោះបង់គណនី
01/Jul/2024

អតិថិជនជាទីគោរព!
ដើម្បីរក្សាបាននូវសុចរិតភាពនៃប្រព័ន្ធធនាគារស្នូលរបស់យើង និងដើម្បីផ្តល់នូវសេវាកម្ម, សុវត្ថិភាព, និងប្រតិបត្តិការគណនី ឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន យើងខ្ញុំនឹងអនុវត្ត ថ្លៃពិន័យលើការបោះបង់គណនី (Abandonment Fee) ចាប់ពីថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2024 តទៅ។
ថ្លៃពិន័យទាំងនេះ នឹងអនុវត្តចំពោះតែអតិថិជនណាដែលមានគណនីទាំងអស់អសកម្ម (គ្មានប្រតិបត្តិការ) ក្នុងរយៈពេល 4 ឆ្នាំ ឬយូរជាងនេះ និងមិនមានគណនីប្រាក់បញ្ញើកាលកំណត់ជាមួយធនាគារ ABA។
ដើម្បីចៀសវាង ថ្លៃពិន័យលើការបោះបង់គណនី ដោយសារការមិនប្រើប្រាស់គណនី យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក រក្សាគណនីធនាគាររបស់លោកអ្នកឲ្យនៅមានដំណើរការ ដោយធ្វើប្រតិបត្តិការដាក់ប្រាក់ ឬដកប្រាក់យ៉ាងហោចណាស់ឲ្យបានមួយដងក្នុងមួយឆ្នាំ។ ប្រសិនបើលោកអ្នកលែងត្រូវការគណនី ABA របស់លោកអ្នកតទៅទៀត លោកអ្នកអាចបិទវាបានតាមរយៈ ABA Mobile ឬនៅសាខា ABA ណាមួយ ដោយឥតគិតថ្លៃ។
សម្រាប់ចម្ងល់ផ្សេងៗអំពីសេចក្តីប្រកាសនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ 1 800 203 203 (ឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ info@ababank.com។
សូមអរគុណ ចំពោះការប្រើបាស់សេវាធនាគារយើងខ្ញុំ!

