ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០ភាគរយ ពីកាត ABA UnionPay International
18/Apr/2018
ចំណេញកាន់តែច្រើនសម្រាប់ការដើរលេងនៅក្រៅប្រទេសលើកក្រោយរបស់អ្នក!
កម្មវិធី “រដូវកាលហោះហើរជុំវិញពិភពលោក” រៀបចំដោយធនាគារ ABA និង UnionPay International នឹងនាំមកជូនលោកអ្នកនូវឯកសិទ្ធិដ៏វិសេសវិសាលជាច្រើន នៅពេលលោកអ្នកធ្វើដំណើរទៅក្រៅប្រទេស។
ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៣០% នៅតាមបណ្តាហាងទំនិញជាង ១០០០០កន្លែង ដែលរួមមានហាងទំនិញមិនជាប់ពន្ធ បន្ទប់សម្រាក VIP តាមអាកាសយានដ្ឋាន ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនជួលរថយន្ត និងហាងនានាជាច្រើនទៀតនោះ លោកអ្នកអាចទិញទំនិញដែលខ្លួនប៉ងប្រាថ្នាបានជាច្រើន។ សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ!
ការផ្តល់ជូននេះមានត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តាប្រទេសជាង ៣០ ជុំវិញពិភពលោក។ រាល់ម្ចាស់កាត ABA UnionPay ទាំងអស់អាចមានឱកាសទទួលយកការផ្តល់ជូននេះ។
មិនទាន់មានកាត ABA UnionPay មែនទេ? ស្នើសុំឥឡូវនេះ ហើយទទួលយកការបញ្ចុះតម្លៃនេះដោយរីករាយ! សូមចុចទីនេះ ដើម្បីមើលបញ្ជីឈ្មោះពាណិជ្ជករដែលចូលរួម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ កាតទូទាត់ របស់ធនាគារ ABA។
កម្មវិធីនេះមាននៅក្នុងប្រទេស៖
អូស្ត្រាលី កម្ពុជា ចិន ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិច ហុងកុង ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ាកាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហូឡង់ ណូវែសឺឡង់ ប៉ូឡូញ ព័រទូហ្គាល់ រុស្ស៊ី សិង្ហបុរី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង ស្រីលង្កា ស៊ុយអែត តៃវ៉ាន់ ថៃ ភីលីពិន ទួគី អ៊ឹមឺរ៉ាត់អារ៉ាប់រួម សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។