ខ្ចីបានច្រើនជាងមុន ជាមួយកម្ចីភ្លាមៗ ក្នុង ABA Mobile
23/Dec/2020

ជាផ្នែកមួយនៃកិច្ចបន្តខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការគាំទ្រដល់អតិថិជនដែលមានតម្រូវការភ្លាមៗ ធនាគារ ABA សូមប្រកាសបង្កើនចំនួនទឹកប្រាក់កំណត់អតិបរមានៃកម្ចីភ្លាមៗតាមរយៈបញ្ញើកាលកំណត់ដែលស្នើសុំនៅក្នុងកម្មវិធី ABA Mobile។
ឥឡូវនេះ អតិថិជន ABA អាចស្នើសុំកម្ចីភ្លាមៗ រហូតដល់ 200,000,000 រៀល ឬ 50,000 ដុល្លារ តាមរយៈបញ្ញើកាលកំណត់របស់ពួកគេជាមួយធនាគារ ABA ដោយមិនចាំបាច់បិទគណនីបញ្ញើកាលកំណត់របស់ខ្លួន ធ្វើឲ្យបាត់បង់ការប្រាក់ទទួលបាននោះឡើយ។
កម្ចីភ្លាមៗជាដំណោះស្រាយដ៏ងាយស្រួលសម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ហើយកម្ចីនេះអាចទទួលបានដោយមិនគិតថ្លៃសេវាសិក្សាសំណុំលិខិត។ ស្នើសុំភ្លាម ទទួលបានភ្លាម ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង កម្ចី
- ជ្រើសរើសបញ្ញើកាលកំណត់របស់អ្នកដែលនឹងត្រូវប្រើជាទ្រព្យធានាសម្រាប់កម្ចីនេះ
- បញ្ចូលចំនួនទឹកប្រាក់កម្ចីដែលអ្នកចង់បាន។ ចំនួនទឹកប្រាក់នេះអាចមានរហូតដល់ 90% នៃចំនួនទឹកប្រាក់ក្នុងបញ្ញើកាលកំណត់
- ចុចប៊ូតុង ទទួលកម្ចី និងបញ្ជាក់ដោយលេខសម្ងាត់ (PIN) 4 ខ្ទង់របស់ ABA Mobile ដើម្បីទទួលបានកម្ចីភ្លាមៗ។
ដើម្បីដឹងព័ត៌មានបន្ថែម អ្នកអាចចូលទៅលីង ទំព័រវិបសាយកម្ចីភ្លាមៗតាមទូរស័ព្ទដៃ។