ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​ធនាគារ​

26/Jul/2021

Get​ help​ on​ your​ ABA​ Mobile 3Get​ help​ on​ your​ ABA​ Mobile 3

​ដើម្បី​ធានា​នូវ​បទ​ពិសោធ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ដ៏​ងាយស្រួល​ និង​ការ​គាំទ្រ​ដ៏​រលូន​ ធនាគារ​ ABA​ ឥឡូវនេះ​ ផ្តល់​ជូន​អតិថិជន​ ABA​ Mobile​ នូវ​ដំណោះស្រាយ​ភ្លាមៗ​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​បង្កក​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ ដោយ​មិន​តម្រូវ​ឲ្យ​សាមីខ្លួន​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ដូច​មុន​ឡើយ​។​

ចាប់ពី​ឥឡូវនេះ​ទៅ​ បញ្ហា​នានា​កើត​មាននៅ​ពេល​ដែល​កម្មវិធី​ ABA​ Mobile​ ត្រូវ​បាន​បង្កក​ដោយសារ​តែ​ការ​ព្យាយាម​បើក​ចូល​ខុស​ ឬ​បើក​ដំណើរការ​លើស​កម្រិត​កំណត់​ ឬ​ភ្លេច​លេខ​សម្ងាត់​ PIN​ /​ ពាក្យ​សម្ងាត់​​ អាច​ដោះស្រាយ​បាន​គ្រប់ពេលវេលា​ ដោយ​គ្រាន់តែ​ទាក់ទង​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​ធនាគារ​ ABA​ តាម​រយៈ​ទូរស័ព្ទ​លេខ​ 098 203 203​។​ ការ​ដំឡើង​សមត្ថភាព​នេះ​ធ្វើ​ឲ្យ​អតិថិជន​ចំណេញ​ពេលវេលា​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​កំពុង​នៅ​បរទេស​ ហើយ​មាន​បំណង​ចង់​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​តាម​កម្មវិធី​ ABA​ Mobile​។​

​​សំណើសុំ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ ABA​ Mobile​ តាម​អន​ឡាញ​ ត្រូវ​ឆ្លងកាត់​នីតិវិធី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពី​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ដើម្បី​ផ្ទៀងផ្ទាត់​ម្ចាស់​គណនី​ ABA​ Mobile​ ពិតប្រាកដ​ នៅ​ពេល​អតិថិជន​ចាប់ផ្ដើម​ហៅ​ទូរស័ព្ទ​។​

​ដើម្បី​ដឹង​បន្ថែម​ពី​កម្មវិធី​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់ទំព័រ​ កម្មវិធី​ ABA​ Mobile​។​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ ABA​ Mobile​ ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​នេះ​ចូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ពី​ App​ Store​ ខាងក្រោម​!