ធនាគារ ABA ឥតគិតថ្លៃសេវាទទួលប្រាក់ ដែលផ្ញើពីកូរ៉េខាងត្បូង

31/Mar/2018

ធនាគារ ABA ឥតគិតថ្លៃសេវាទទួលប្រាក់ ដែលផ្ញើពីកូរ៉េខាងត្បូងធនាគារ ABA ឥតគិតថ្លៃសេវាទទួលប្រាក់ ដែលផ្ញើពីកូរ៉េខាងត្បូង

អតិថិជន​ជាទី​គោរព​៖​
យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ សូម​ប្រកាស​ថា​ធនាគារ​ ABA​ មិនគិតថ្លៃ​សេវា​ទទួល​ប្រាក់​ សម្រាប់​រាល់​ការ​ផ្ទេរ​ពី​គណនី​ធនាគារ​ ចូល​មក​គណនី​ធនាគារ​ តាម​ធនាគារ​ធំៗ​បី​ នៅ​កូរ៉េ​ខាងត្បូង​។​

ចាប់ពី​ថ្ងៃ​ទី02​ ខែមេសា​ ដល់​ថ្ងៃ​ទី​04​ ខែមិថុនា​ ឆ្នាំ​2018​ អតិថិជន​ទាំងអស់​ អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ពី​កូរ៉េ​ខាងត្បូង​ ដោយ​ប្រើប្រាស់​សេវា​ធនាគារ​ WOORI,​ ធនាគារ​ KOREA​ EXHANGE​ និង​ធនាគារ​ KOOKMIN​ ក្នុង​ការ​ផ្ទេរ​ប្រាក់​ចូល​គណនី​ ABA​ របស់​អ្នក​ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ អាច​ដក​ប្រាក់​បាន​ ដោយ​មិន​គិតថ្លៃ​សេវា​នៅ​ ABA​។​

នេះ​ជា​ការ​ផ្តល់​ជូន​ពិសេស​បំផុត​ សម្រាប់​លោក​អ្នក​ដែល​ត្រូវការ​ផ្ញើ​ប្រាក់​ពី​កូរ៉េ​ខាងត្បូង​ មក​កាន់​មនុស្ស​ជាទី​ស្រលាញ់​ ឬ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​លោក​អ្នក​។​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ មក​កម្ពុជា​លើក​ក្រោយ​ កុំ​ភ្លេច​រីករាយ​នឹង​ការ​ដក​ប្រាក់​ដោយ​ឥត​គិតថ្លៃ​នៅ​ធនាគារ​ ABA​។​

​លក្ខខណ្ឌ​នានា​ត្រូវ​អនុវត្ត​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​ក្រៅប្រទេស​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​។​