ផ្ទេរប្រាក់ទៅក្រៅប្រទេស

ធនាគារ ABA និង SWIFT ដែលជាបណ្ដាញផ្ទេរប្រាក់ក្រៅប្រទេស បាននាំមកនូវបទពិសោធធនាគារទំនើប មានសុវត្ថិភាព ទាំងការផ្ញើ និងទទួលប្រាក់របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការផ្ទេរប្រាក់អន្តរជាតិ សូមពិនិត្យជម្រើសខាងក្រោម។

ការផ្ទេរប្រាក់ចេញ

ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកប ដោយសុវត្ថិភាព និងប្រសិទ្ធផលខ្ពស់បំផុត សូមជ្រើសរើសសេវា ផ្ទេប្រាក់ទៅក្រៅប្រទេសរបស់យើង ដែលដំណើរការលឿន និងមានប្រសិទ្ធផលបំផុតដោយប្រើបច្ចេកវិទ្យា SWIFT។ ជាមួយបច្ចេកវិទ្យា SWIFT នេះ ទឹកប្រាក់របស់លោកអ្នក នឹងត្រូវបានផ្ទេរចូលក្នុងគណនីអ្នកទទួលដោយផ្ទាល់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។ លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP

ក្នុងគោលបំណងដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកជាមួយធនាគារ ABA បានកាន់តែមានភាពងាយស្រួល យើងបានបង្កើតសំណុំបែបបទផ្ញើប្រាក់ទៅក្រៅប្រទេស OTT (Outward Telegraphic Transfer) ។ អ្នកអាចទាញយកវាបានយ៉ាងងាយស្រួល បំពេញវាពេលដែលវាផ្តល់ភាពងាយស្រួលសម្រាប់អ្នក បន្ទាប់មកបោះពុម្ពចេញ និងនាំយកវាទៅអោយ Teller នៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។

ដើម្បីទាញយកសំណុំបែបបទ សូមចុចលិងក្រោមនេះ

ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវបានធ្វើទៅតាមធនាគារដៃគូរបស់យើង និងតាមរយៈបណ្តាញរបស់ពួកគេនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាឈ្មោះធនាគារដែលជាដៃគូរបស់យើង ដែលមាននៅប្រទេសផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ចេញ រឺ ចូលក្នុងគណនីរបស់អ្នក៖

រូបិយប័ណ្ណឈ្មោះធនាគារភ្នាក់ងារលេខ SWIFT កូដ
USDStandard Chartered Bank, USASCBLUS33
USDStandard Chartered Bank, SingaporeSCBLSGSG
USDWoori Bank, South KoreaHVBKKRSE
USDKookmin Bank, South KoreaCZNBKRSE
USDKorea Exchange Bank, South KoreaKOEXKRSE
USDDBP, PhilippinesDBPHPHMM
USDDBS Bank, SingaporeDBSSSGSG
USDVietcom Bank, VietnamBFTVVNVX
USDNational Bank of Canada, CanadaBNDCCAMMINT
EURNational Bank of Canada, CanadaBNDCCAMMINT
EURCommerzbank AG, GermanyCOBADEFF
GBPStandard Chartered Bank, UKSCBLGB2L
SGDDBS Bank, SingaporeDBSSSGSG
CNYChina Construction Bank Corporation, ChinaPCBCCNBJ
THBStandard Chartered Bank, ThailandSCBLTHBX
PHPDBP, PhilippinesDBPHPHMM
KRWWoori Bank, South KoreaHVBKKRSE
រូបិយប័ណ្ណទឹកប្រាក់កម្រៃជើងសារ*ថ្លៃសេវាខ្សែកាបកែសម្រួល
USD<=9,000$15មិនមាន30
USD>9,0000.15% ឬ min. $15 (ណាមួយខ្ពស់ជាង)1530
EURទឹកប្រាក់0.15% ឬ min. €15 (ណាមួយខ្ពស់ជាង)1530
GBPទឹកប្រាក់0.15% ឬ min. £15 (ណាមួយខ្ពស់ជាង)1520
SGDទឹកប្រាក់0.15% ឬ min. SGD20 (ណាមួយខ្ពស់ជាង)2035
THBទឹកប្រាក់0.15% ឬ min. THB500 (ណាមួយខ្ពស់ជាង)5001,000
CNY/RMBទឹកប្រាក់0.15% ឬ min. RMB150 (ណាមួយខ្ពស់ជាង)150180

រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ

* ប្រសិនលោក/លោកស្រីស្នើរសុំផ្ទេរប្រាក់ដែលចង់អោយអ្នកទទួល អាចទទួលបានចំនួនទឹកប្រាក់គ្រប់ចំនួនដោយគ្មានការបង់ថ្លៃសេវាធនាគារអន្តរការីនោះ លោក/ លោកស្រីគួរជ្រើសរើសយកពាក្យ “OUR” ដែលមាននៅក្នុងពាក្យស្នើរសុំផ្ទេរប្រាក់៖

  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លារ (USD) តម្លៃ 30 ដុល្លារ
  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ អឺរ៉ូ (EUR) តម្លៃ 30 EUR
  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ផោន (GBP) តម្លៃ 30 GBP
  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លាសិង្ហបុរី (SGD) តម្លៃ 35 SGD
  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ថៃបាត (THB) តម្លៃ 1000 THB
  • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ យ៉ន់ (CNY) មិនទាន់មានការដាក់ប្រីប្រាស់

កម្រៃសេវាកម្មបន្ថែម៖ ការស្នើរសុំផ្ទេរប្រាក់ទៅប្រទេសម៉ាឡេស៊ីជារូបិយប័ណ្ណ MYR សំរាប់ជំរើស “OUR” កម្រៃសេវាគឺ 20ដុល្លារ។

របៀបផ្ទេរ

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយ ប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ 023 225 333 សម្រាប់ព័ត៌មានបន្ថែម។

ការផ្ញើប្រាក់ចូល

ធនាគារ ABA ផ្តល់ការផ្ទេរប្រាក់រហ័សពីក្រៅប្រទេស​សម្រាប់ឯកត្តបុគ្គល/ក្រុមហ៊ុន​ តាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូ​ដោយមានរូបិយប័ណ្ណយ៉ាងច្រើន។

សម្រាប់ការទូទាត់សងចំណូលទាំងអស់ ខាតក្រោមនេះ​ជាព័ត៌មានលម្អិត​ដែលអតិថិជនបញ្ជា ត្រូវផ្តល់ឲ្យធនាគារ​ទូទាត់សងធ្វើការទូទាត់ទៅក្នុងគណនីរបស់ធនាគារ ABA។

ឈ្មោះអ្នកទទួលផលឈ្មោះរបស់អ្នកក្នុងកំណត់ត្រាធនាគារ ABA
អាសយដ្ឋានអ្នកទទួលផលអាសយដ្ឋានរបស់អ្នក
លេខគណនីអ្នកទទួលផលលេខគណនីរបស់អ្នកនៅធនាគារ ABA (លេខចាប់ពី 000)
ឈ្មោះធនាគារអ្នកទទួលផលADVANCED BANK OF ASIA LIMITED
អាសយដ្ឋានធនាគារអ្នកទទួល​ផលអគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
លេខកូដ SWIFT ធនាគារអ្នកទទួលផលABAAKHPP
ធនាគារដៃគូសូមជ្រើសរើសធនាគារភ្នាក់ងារ ទៅតាមរូបិយប័ណ្ណ ពី បញ្ជីឈ្មោះធនាគារដៃគូភ្នាក់ងារ របស់យើង។
រូបិយប័ណ្ណទឹកប្រាក់ថ្លៃសេវា (Commission)
USDទឹកប្រាក់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
EURទឹកប្រាក់0.10% ឬ min. EUR 10 (ណាមួយខ្ពស់ជាង)
GBPទឹកប្រាក់0.10% ឬ min. GBP 10 (ណាមួយខ្ពស់ជាង)
SGDទឹកប្រាក់0.10% ឬ min. SGD 20 (ណាមួយខ្ពស់ជាង)
THBទឹកប្រាក់0.10% ឬ min. THB 500 (ណាមួយខ្ពស់ជាង)
CNY/RMBទឹកប្រាក់0.10% ឬ min. RMB 150 (ណាមួយខ្ពស់ជាង)

រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 20ដុល្លារ។

សេវាផ្ទេរប្រាក់ចូលក្នុងគណនី គឺជាការផ្ទេរប្រាក់រហ័សពីក្រៅប្រទេសសម្រាប់ឯកត្តបុគ្គល ឬក្រុម ហ៊ុនតាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូដោយមានរូបិយប័ណ្ណយ៉ាងច្រើន។
អតិថិជនត្រូវផ្តល់ពត័មានយ៉ាងច្បាស់ទៅអោយអ្នកផ្ញើរដែលមានលក្ខខណ្ឌដូចខាងក្រាមដើម្បី អោយអតិថិជនទទួលប្រាក់ពីក្រៅប្រទេសបាន៖
ឈ្មោះធនាគារAdvanced Bank of Asia Limited
ឈ្មោះអ្នកទទួលXXXXXXXXX
លេខគណនីអ្នកទទួលXXXXXXXXX
លេខកូដ SWIFTABAAKHPP
អាសយដ្ឋានអ្នកទទួល#148, Preah Sihanouk Blvd., Phnom Penh, Cambodia
ជាធម្មតាការផ្ទេរប្រាក់ចូលគណនីប្រើរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។
យើងមិនអនុញ្ញាតិនោះទេនៅពេលដែលមានការផ្ទេរប្រាក់ចូលគណនីធនាគារ ABA ជារូបិយប័ណ្ឌផេ្សង ប៉ុន្តែទឹកប្រាក់និងប្តូរដោយស្វ័យប្រវត្តិទៅជារូបិយប័ណ្ឌដុល្លារ។
អាសយដ្ឋានធនាគារ ABA ដែលត្រូវបំពេញនៅក្នុងសេវាផ្ទេរប្រាក់ចូលគណនី គឺអាស័យដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ148 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខ័ណ្ឌចំការមនភ្នំពេញ។
ការផ្ទេរប្រាក់ចូលគណនីគ្មានការកំណត់នោះទេ។

ធនាគារយើងក៏មានការផ្តល់ជូនសេវាផ្ញើរប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង IME។ សំរាប់ជនជាតិ ហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេស អាចធ្វើការផ្ញើរប្រាក់ទៅស្រុកកំណើតតាមរយៈសេវា MoneyGram (moneygrado) និង DPB

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ អ្នកត្រូវតែមានកម្មវិធី Adobe Reader ដើម្បីអានឯកសារ PDF នេះ។