លើកកម្ពស់វប្បធម៌សន្សំប្រាក់ឆ្លាតវៃ៖ ABA ឧបត្តម្ភ ទិវាសន្សំអាស៊ាន 2024
01/Nov/2024
ធនាគារ ABA បានក្លាយជាអ្នកឧបត្ថម្ភ Platinum Sponsor នៃទិវាសន្សំអាស៊ាន ដើម្បីលើកកម្ពស់សារៈសំខាន់នៃការសន្សំប្រាក់ និងការប្រើប្រាស់ប្រាក់រៀល។ កម្មវិធីឆ្នាំនេះ បានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។
នៅថ្ងៃទី31 ខែតុលា ឆ្នាំ2024 សិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អ្នកតំណាងធនាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសផ្សេងៗ។
ក្រោមប្រធានបទ សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ សិក្ខាសាលានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីសារៈសំខាន់ និងវប្បធម៌នៃការសន្សំប្រាក់ឲ្យកាន់តែទូលំទូលាយ ស្របនឹងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន។
កម្មវិធីនេះក៏បានដើរតួជាវេទិការសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការលើកឡើងនូវបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់នៃការប្រើប្រាស់ប្រាក់រៀល តាមរយៈសេវាកម្មនិងផលិតផលតាមស្ថាប័ន។ ជាក់ស្តែង ABA បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ និងណែនាំអ្នកចូលរួម ក្នុងការបើកគណនីរហ័ស ABA បង្ហាញពីអត្ថប្រយោជន៍នៃសេវាកម្មសន្សំប្រាក់របស់ធនាគារ និងការលេងហ្គេម ឈ្នះរង្វាន់ផ្សេងៗជាច្រើន។
ABA ប្តេជ្ញាចិត្តបន្តរួមចំណែកយ៉ាងសកម្មទៅលើការផ្តួចផ្តើមទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ ដោយធានាថាប្រជាជនខ្មែរគ្រប់រូបនឹងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានដោយសមស្រប។