5 ចំណុច សម្គាល់ពីអ៊ីមែលឆបោកបែប Phishing និងការពារខ្លួនពីការបោកបន្លំប្រភេទនេះ
21/Mar/2023
យើងខ្ញុំសូមក្រើនរំលឹកអតិថិជនឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអ៊ីមែលទាំងអស់ដែលបានទទួល ទោះបីជាអ៊ីមែលនោះមើលទៅដូចពិតប្រាកដ និងត្រឹមត្រូវយ៉ាងណាក៏ដោយ។
ការក្លែងបន្លំ Phishing កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ហើយជនបោកបន្លំក៏កាន់តែស្ទាត់ជំនាញក្នុងការបង្កើតអ៊ីមែលដែលមើលទៅដូចអ៊ីមែលពិតៗ។
ទោះយ៉ាង សូមកុំមានការព្រួយបារម្ភ ព្រោះយើងមានគន្លឺះមួយចំនួនដែលលោកអ្នកអាចការពារខ្លួនពីការបោកប្រាស់ មិនឲ្យក្លាយជាជនរងគ្រោះនៃការបោកបន្លំបែប Phishing។ ក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើល ចំនុចស្រដៀងគ្នាមួយចំនួន និងគន្លឹះសំខាន់ៗ ដើម្បីដឹង និងបញ្ចៀសពីសកម្មភាពឆបោកតាមអនឡាញទាំងនេះ
- សូមយកចិត្តទុកដាក់ មើលអាសយដ្ឋានអ៊ីមែ លដែលទាក់ទងមកអ្នក ព្រោះពេលខ្លះអ៊ីមែលក្លែងក្លាយ បន្លំធ្វើជាក្រុមហ៊ុន ដោយប្រីឈ្មោះដូចគ្នាបេះបិត អាចប្រើពាក្យខុសគ្នាតែមួយអក្សរប៉ុណ្ណោះ។ សូមចងចាំថា យើងខ្ញុំនឹងមិនផ្ញើសារទៅអ្នក ដោយប្រើអ៊ីមែល babbank.com, ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com ឬអ៊ី មែលដែលមានអក្សរប្រហាក់ប្រហែលនេះ ហើយនឹងមិនដែលឲ្យភាគីទីបីណាមួយធ្វើការទាក់ទងទៅអ្នក ដើម្បីឲ្យអ្នកមកបើករង្វាន់ ឬកាដូនោះទេ។ អ៊ីមែលផ្លូវការរបស់យើងខ្ញុំគឺមា នដែនជាតិតែមួយគត់នោះគឺ @ababank.com!
- សូមប្រយ័ត្នចំពោះអ៊ីមែល ដែលស្នើសុំ ឬផ្ទៀងផ្ទាត់ព័ត៌មានគណនីធនាគារ។ សូមចងចាំថា ធនាគារ ABA ឬមិនថាក្រុមហ៊ុនផ្សេង នឹងមិនសុំព័ត៌មានបែបនេះពីអតិថិជនខ្លួនតាមអ៊ីមែលឡើយ។
- សូមប្រយ័ត្នចំពោះការស ន្យាណាមួយ ឬប្រាប់អ្នកថាបានឈ្នះរង្វាន់ ឬទទួលបានលុយជាដើម។ ជាទូទៅ សារបែបនេះ គឺគ្រាន់តែចង់បញ្ឆោតអ្នកឲ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅពួកគេ ឬចុចលើលីងដែលមានមេរោគប៉ុណ្ណោះ។
- ខ្លឹមសារនៃអ៊ីមែលចាប់ផ្ដើមដោយមានលក្ខណៈបំភ័យ ឬបង្ខំឲ្យអ្នកចុចលើតំណភ្ជាប់ (ដែលតំណភ្ជាប់នោះនាំអ្នកទៅកាន់វិបសាយ ឬអាសយដ្ឋានថ្មី) / ដោនឡូតឯកសារភ្ជាប់ (attachment)។
- ពិនិត្យមើលសារ ដែលផ្ញើមកមានលក្ខណៈបន្ទាន់ និងដាក់សម្ពាធឲ្យអ្នកឆ្លើយតបទៅកាន់ពួកគេ។ ជនបោកប្រាស់ភាគច្រើនប្រើល្បិចទាំងនេះ ដើម្បីឲ្យអ្នកធ្វើសកម្មភាពភ្លាមៗ ដោយមិនបានគិតគូរវែងឆ្ងាយ។
ដោយអនុវត្តតាមគន្លឹះទាំងនេះ និងការប្រុងប្រយ័ត្នចំពោះអ៊ីមែលគួរឲ្យសង្ស័យ លោកអ្នកអាចការពារខ្លួនបានយ៉ាងមានសុវត្ថិភាព មិនធ្លាក់ក្នុងល្បិចកលរបស់ជនក្លែងបន្លំទាំងនោះឡើយ។
សូមធ្វើការវិនិច្ឆ័យឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលទទួលបានអ៊ីមែល ដែលមើលទៅគួរឲ្យសង្ស័យ។
ប្រសិនបើអ្នកមានចម្ងល់ ឬសំណួរផ្សេងៗ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអ៊ីមែល info@ ឬទូរស័ព្ទមកលេខ 1 800 203 203 (ប្រព័ន្ទទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។ ababank.com
សូមអរគុណ។