ទស្សនាវដ្តី​ Euromoney​ ប្រសិទ្ធ​នាម​ធនាគារ​ ABA​ ជា​ “​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2020”​

20/Jul/2020

aba euromoney 2020 dt khaba euromoney 2020 dt kh

​ធនាគារ​ ABA​ ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ខ្លួន​បាន​ទទួល​ពាន​ “​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2020”​ ពី​ទស្សនាវដ្តី​ Euromoney​ ជា​ទស្សនាវដ្តី​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​ និង​ជាទី​ទុកចិត្ត​បំផុត​របស់​ពិភពលោក​។

​អ្នកជំនាញ​របស់​ទស្សនាវដ្តី​ Euromoney​ បាន​បង្ហាញ​យ៉ាង​ពិសេស​នូវ​កា​រវិ​វត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្លាស់​ប្តូរ​ធុរកិច្ច​ឌី​ជី​ថ​ល​ ការ​ធ្វើ​ទំនើប​កម្ម​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​ ព្រមទាំង​ការ​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​ខ្លួន​ និង​លទ្ធផល​សម្រេច​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ 12​ខែ​ កន្លង​ទៅ​នេះ​។​ គណៈ​វាយតម្លៃ​របស់​ទស្សនាវដ្តី​ Eurmoney​ រួម​មាន​ ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ រួម​ជាមួយនឹង​ការ​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​និពន្ធ​នាយក​អំពី​ទីផ្សារ​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​។

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ទាក់ទង​នឹង​ពានរង្វាន់​នេះ​ថា​ “​ការ​ទទួល​បាន​ពានរង្វាន់​ ‘​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​’​ ប្រាំពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្តី​ Euromoney​ គឺជា​លទ្ធផល​សម្រេច​គួរ​ឲ្យ​កត់សម្គាល់​មួយ​សម្រាប់​ធនាគារ​ ABA​។​ ទស្សនាវដ្តី​ Euromoney​ បាន​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​ឌី​ជី​ថ​លុប​នី​យ​កម្ម​នូវ​ទីផ្សារ​ក្នុងស្រុក​ ជា​ពិសេស​កិច្ច​ប្រឹងប្រែង​របស់​យើង​អំពី​ផលិតផល​ស្នូល​របស់​យើង​ កម្មវិធី​ ABA​ Mobile​ ដែល​ចំនួន​អតិថិជន​បាន​កើនឡើង​លើស​ទ្វេ​ដង​កាលពី​ឆ្នាំ​មុន​។​

​លោក​ Azhikhanov​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដ៏​មាន​តម្លៃ​ទាំងអស់​របស់​យើង​ចំពោះ​ការ​ជឿជាក់​មក​លើ​យើងខ្ញុំ​ និង​ទំនុកចិត្ត​លើ​ដំណោះស្រាយ​ដែល​យើងខ្ញុំ​បាន​ផ្តល់​ជូន​។​ ការ​កសាង​បរិស្ថាន​មួយ​ដែល​អតិថិជន​មាន​ភាព​ងាយស្រួល​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ ខណៈ​ពេល​ដែល​ទទួល​បាន​ដំណោះស្រាយ​ឌី​ជី​ថ​ល​ផ្តោត​លើ​អ្នក​ប្រើប្រាស់​នៅ​តែ​ជា​អាទិភាព​កំពូល​របស់​យើងខ្ញុំ​”​។​

​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​អំពី​ពានរង្វាន់​របស់​ធនាគារ​ ABA​ នៅ​ឆ្នាំ​នេះ​ និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ លោក​ Clive​ Horwood​ បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​ខ្ចី​ច្រើន​ ធនាគារ​ ABA​ មាន​ជំហរ​រឹង​មាំ​ជាងគេ​។​ បើ​ធៀប​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ក្នុងស្រុក​ ធនាគារ​ ABA​ បាន​រក​ឃើញ​បញ្ហា​ឌី​ជី​ថ​ល​មុនគេ​។​

​លោក​ Horwood​ មាន​ប្រសាសន៍​បន្ថែម​ថា​ “​ធនាគារ​បន្ត​វិនិយោគ​លើ​វិសាលភាព​ឌី​ជី​ថ​ល​។​ ក្នុង​ឆ្នាំ​ 2019​ ធនាគារ​បាន​បង្កើន​សមត្ថភាព​សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ ABA​ PAY​ តាម​រយៈ​កូដ​ QR​ បាន​ដាក់​ដំណើរការ​គណនី​បញ្ញើ​តាម​ទូរស័ព្ទ​ និង​គណនី​បញ្ញើ​កាលកំណត់​តាម​ទូរស័ព្ទ​ និង​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ SWIFT​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​”​។

​កិត្តិនាម​ “​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2020”​ ផ្ដល់​ជូន​ដោយ​ទស្សនាវដ្តី​ Euromoney​ ជា​ពានរង្វាន់​ថ្មី​បន្ថែម​លើ​ពានរង្វាន់​ដែល​ធនាគារ​ ABA​ ទទួល​បាន​កាលពី​លើក​មុនៗ​។​ ធនាគារ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ “​ធនាគារ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅ​កម្ពុជា​”​ ពី​ទស្សនាវដ្តី​ The​ Banker​ នៅ​ឆ្នាំ​ 2014,​ 2016,​ និង​ 2019​ និង​ទទួល​បាន​ពានរង្វាន់​ “​ធនាគារ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា​”​ ពី​ទស្សនាវដ្តី​ Global​ Finance​ នៅ​ឆ្នាំ​ 2015-2020​។​ ពានរង្វាន់​ទាំងនេះ​បង្ហាញ​ពី​ស្ថិរភាព​ដ៏​រឹង​មាំ​របស់​ធនាគារ​ ABA​ នៅ​ក្នុង​ទីផ្សារ​ និង​បំណងប្រាថ្នា​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​ធនាគារ​ដ៏​ឆ្នើម​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

​អំពី​ពានរង្វាន់​ឧត្តមភាព​៖
​ពានរង្វាន់​ឧត្តមភាព​របស់​ ទស្សនាវដ្ដី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​ តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ ស្រាវជ្រាវ​ ។