ទទួលយក​បទ​ពិសោធ​ឯកសិទ្ធិ​ភាព​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយ​កាត​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA

21/May/2018

ទទួលយក​បទ​ពិសោធ​ឯកសិទ្ធិ​ភាព​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយ​កាត​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABAទទួលយក​បទ​ពិសោធ​ឯកសិទ្ធិ​ភាព​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយ​កាត​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA

​អតិថិជន​ ABA​ ជាទី​គោរព​, ​យើង​មាន​ក្តី​រំភើប​ក្នុង​ការ​ប្រកាស​ថា​ ការ​ដែល​ពោរពេញ​ដោយ​ឯកសិទ្ធិ​ភាព​របស់​យើង​នោះ​បាន​បន្ថែម​សមាជិក​មួយទៀត​ហើយ​គឺ​ កាត​ឥណ​ពន្ធ​ផ្លា​ទី​នៀម​ UnionPay​ (UPI).

​ដោយ​អាច​ប្រើប្រាស់​បាន​ទូ​ទាំង​ពិភពលោក​នៅ​តាម​ហាង​ពាណិជ្ជករ​ដៃគូ​ និង​ទូ​ATM​ រាប់​លាន​កន្លែង​ កាត​ឥណ​ពន្ធ​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA​ ក្លាយជា​មធ្យោបាយ​ដ៏​រលូន​សម្រាប់​ការ​ចាយប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទូ​ទាំង​ពិភពលោក​។​ កាត​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែល​ឧស្សាហ៍​ធ្វើ​ដំណើរ​ ជា​ពិសេស​ទៅ​ប្រទេស​ចិន​ ព្រោះថា​ UnionPay​ International​ គឺជា​សេវា​ទូទាត់​អេ​ឡិច​ត្រូ​និ​ច​មួយ​ឈានមុខ​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​បណ្តាញ​ដែល​មាននៅ​ច្រើន​កន្លែង​ និង​ត្រូវ​បាន​គេ​ទទួលយក​នៅ​ក្នុង​តំបន់​ផង​ដែរ​។

​អ្វី​ដែល​គួរ​ឲ្យ​កាន់តែ​រំភើប​ទៀត​នោះ​គឺ​ កាត​ឥណ​ពន្ធ​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA​ នាំ​មក​ជូន​លោក​អ្នក​នូវ​ឯកសិទ្ធិ​ភាព​ផ្តាច់មុខ​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ពេញ​មួយ​ឆ្នាំ​ នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ​ មិន​ថា​ជា​ការ​ឈប់​សម្រាក​នៅ​បន្ទប់​ VIP​ នៅ​ព្រ​លាន​យន្តហោះ​ក្នុងអំឡុងពេល​ចាំ​ប្តូរ​ជើង​យន្តហោះ​ដ៏​យូរ​ ឬ​ក៏​ជា​ការ​បញ្ចុះតម្លៃ​នៅ​ហាង​ជាទី​ពេញចិត្ត​របស់​អ្នក​។​

​ជាមួយនឹង​កាត​ឥណ​ពន្ធ​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA​ លោក​អ្នក​នឹង​រីករាយ​ជាមួយ​៖

  • ​លទ្ធភាព​ខ្ពស់​នៃ​ការ​ដក​សាច់ប្រាក់​ និង​ការ​ទិញ​ឥ​វ៉ា​ន់​ (​រហូត​ដល់​ ៥,០០០​ដុល្លារ​ក្នុង​១​ថ្ងៃ​)
  • ​ការ​ប្រើ​បន្ទប់​ VIP ​នៅ​តាម​ព្រ​លាន​យន្តហោះ​ជាង​១,០០០​កន្លែង​ នៅ​ទូ​ទាំង​ពិភពលោក​ រាប់​បញ្ចូល​ទាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​និង​ភ្នំពេញ​ បាន​ចំនួន​៦​ដង​ក្នុង​១​ឆ្នាំ
  • ​កម្មវិធី​បញ្ចុះតម្លៃ​ផ្តាច់មុខ​ដែល​មាន​ផ្តល់​ជូន​ដោយ​ UnionPay​ អន្តរជាតិ​ទូ​ទាំង​ពិភពលោក
  • ​ការ​បញ្ចុះតម្លៃ​ពី​ពាណិជ្ជករ​ផលិតផល​ និង​សេវា​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​ និង​ជុំវិញ​ពិភពលោក
  • សុវត្ថិភាព​ខ្ពស់​ទុកដាក់​ប្រាក់​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ចំណាយ​ដោយ​មិន​ប្រើ​សាច់ប្រាក់​។​

​ស្នើ​សុំ​យក​កាត​ឥណ​ពន្ធ​ផ្លា​ទី​នៀម​ UnionPay​ របស់​ ABA​ នៅ​ថ្ងៃនេះ​ ដើម្បី​ទទួលយក​ឯកសិទ្ធិ​ភាព​នៅ​ទូ​ទាំង​ពិភពលោក​! ​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ឥណ​ពន្ធ​ របស់​យើង​។​