ABA​ ឧបត្ថម្ភ​កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2024​ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​

10/Oct/2024

aba afp 2024 khaba afp 2024 kh
aba afp 2024 kh-1aba afp 2024 kh-1
aba afp 2024 kh-2aba afp 2024 kh-2
aba afp 2024 kh-3aba afp 2024 kh-3
aba afp 2024 kh-4aba afp 2024 kh-4

ABA​ បាន​ធ្វើ​ជា​ Diamond​ Sponsor​ របស់​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2024​ (AFP)​ រៀបចំ​ឡើង​ដោយ​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC)​ សហការ​ជាមួយ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​។​ ដើម្បី​លើ​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​លើក​ត​ម្កើ​ន​ប្រាក់​រៀល​ដល់​ សហគ្រិន​វ័យក្មេង​ និង​ សហគ្រាស​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​ (MSMEs)​។​

​កាលពី​ថ្ងៃ​ទី​ 07​ ខែតុលា​ ឆ្នាំ​2024​ សមាគម​ទាំង​បី​ បាន​សហការ​រៀបចំ​កម្ម​វី​ធី​ ជំនួប​សហគ្រិន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​សហគ្រាស​ប្រមាណ​ 250​ នាក់​ ។​ ជំនួប​នេះ​ បាន​បង្កើត​ឱកាស​ដល់​សហគ្រិន​ ដែល​មាន​អាជីវកម្ម​ពី​គ្រប់​វិស័យ​ អាច​ជួប​ និង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដើម្បី​ប្រឹក្សា​ និង​ស្វែង​យល់​ពី​តម្រូវការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។​

​នៅ​ក្នុង​កម្មវិធី​ នាយិកា​ទំនាក់ទំនង​គូភាគី​ និង​ជា​ប្រធាន​គ្រប់គ្រង​តំបន់​នៃ​ធនាគារ​ ABA​ លោកស្រី​ ធា​ម​ រមណីយ​ មាន​កិត្តិយស​ និង​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ “​ដំណោះស្រាយ​ឌី​ជី​ថ​ល​ សម្រាប់​សហគ្រិន​ ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​”​ នា​កម្មវិធី​នេះ​ផង​ដែរ​។​

ABA​ ក៏​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​ផ្ទាល់​ ជាមួយនឹង​ក្រុមការងារ​ ដែល​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ អំពី​សេវាកម្ម​ និង​ផលិតផល​របស់​ធនាគារ​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កម្ចី​ឥណទាន​ ដែល​ជា​ប្រយោជន៍​ ដល់​សហគ្រាស​ និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងៗ​។​

ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​គាំទ្រ​ការ​ផ្តួចផ្តើម​ ដែល​ជំរុញ​សហគ្រាស​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​ ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​ និង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​អាជីវកម្ម​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​អភិវឌ្ឍ​អាជីវកម្ម​បាន​រីក​ចម្រើន​ពេញលេញ​។