​លើកកម្ពស់​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​ដោយ​មាន​ទំនួល​ខុស​ត្រូវ​:​ ABA​ ឧបត្ថម្ភ​ ទិវា​សន្សំ​អាស៊ាន​ 2025

03/Nov/2025

asean saving day 2025 khasean saving day 2025 kh
asean saving day 2025 kh-1asean saving day 2025 kh-1
asean saving day 2025 kh-2asean saving day 2025 kh-2
asean saving day 2025 kh-3asean saving day 2025 kh-3
asean saving day 2025 kh-4asean saving day 2025 kh-4
asean saving day 2025 kh-5asean saving day 2025 kh-5

ធនាគារ​ ABA​ មាន​កិត្តិយស​រួមចំណែក​ក្នុង​ ទិវា​សន្សំ​អាស៊ាន​ 2025​ ជា​ Platinum​ Sponsor​ ក្នុង​ការ​គាំទ្រ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយ​ឆ្លាត​វៃ​ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​ កម្មវិធី​នេះ​ រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មានការ​គាំទ្រ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​លើកកម្ពស់​សារៈសំខាន់​នៃ​ការ​សន្សំ​ដោយ​ឆ្លាត​វៃ​ និង​ការ​បន្ត​ប្រើប្រាស់​ប្រាក់​រៀល​។​

​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 31​ ខែតុលា​ ឆ្នាំ​ 2025​ ក្នុង​ខេត្តកំពត​ កម្មវិធី​ពេញ​មួយ​ថ្ងៃនេះ​ ទទួល​បានការ​ចូលរួម​ពី​ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ គណៈ​អភិបាលខេត្ត​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ សិស្សានុសិស្ស​ និង​ សមាជិក​សហគមន៍​ ដើម្បី​ទទួល​ចំណេះដឹង​ និង​ទំនាក់ទំនង​។​

​ពេញ​មួយ​ថ្ងៃះ​ផង​ដែរ​ អ្នកចូលរួម​ បាន​ស្វែង​យល់​អំពី​វិធី​នៃ​ការ​សន្សំ​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ ព្រមទាំង​ការ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ កំពុង​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ធនាគារ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​ផ្ទាល់​ ដែល​អ្នកចូលរួម​អាច​បើក​គណនី​ ស្វែង​យល់​អំពី​អត្ថប្រយោជន៍​នៃ​ផលិតផល​សន្សំ​ និង​ចូលរួម​ក្នុង​ការ​ឈ្នះ​រង្វាន់​ជា​ច្រើន​។​

​ការ​រួមចំណែក​របស់​ ABA​ បាន​ឆ្លុះ​បញ្ចាំង​អំពី​បេសកកម្ម​បន្ត​របស់​ខ្លួន​ ក្នុង​ការ​ជំរុញ​ប្រជាជន​កម្ពុជា​ ជាមួយនឹង​វិធី​ និង​ចំណេះដឹង​ ដើម្បី​កសាង​អនាគត​ហិរញ្ញវត្ថុ​ដោយ​មាន​សុវត្ថិភាព​។