ABA​ ឧបត្ថម្ភ​ វេទិកា​ធនាគារ​ CamEd​ 2025 លើកកម្ពស់​អ្នកជំនាញ​ធនាគារ​ជំនាន់​ក្រោយ​

16/Oct/2025

aba camed forum khaba camed forum kh
aba camed forum kh-2aba camed forum kh-2
aba camed banking forum kh-3aba camed banking forum kh-3
aba camed banking forum kh-4aba camed banking forum kh-4

ក្រោម​ការ​ប្តេជ្ញា​ជា​បន្តបន្ទាប់​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ បាន​ក្លាយជា​ Platinum​ Sponsor​ នៃ​វេទិកា​ធនាគារ​ CamEd​ ឆ្នាំ​ 2025​។​ វេទិកា​នេះ​ រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ CamEd​ Business​ School​ ក្នុង​គោលបំណង​ពង្រឹង​ការ​យល់​ដឹង​របស់​សាធារណជន​ ទៅ​លើ​វិស័យ​ ធនាគារ​កម្ពុជា​ និង​ផ្តល់​ឱកាស​ដល់​និស្សិត​ និង​អ្នកជំនាញ​ ក្នុង​ការ​ស្វែង​យល់​អំពី​មាគ៌ា​ អាជីព​ការងារ​ និង​តួនាទី​នានា​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។​ ​

វេទិកា​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 10-11​ ខែតុលា​ ឆ្នាំ​ 2025​ ដែល​ទទួល​បានការ​ចូលរួម​ប្រមាណ​ 200​ នាក់​ រួម​មាន​និស្សិត​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ជា​ច្រើន​រូប​។​ កម្មវិធី​នេះ​ ក៏​បាន​រៀបចំ​នូវ​សិក្ខាសាលា​ និង​កិច្ច​ពិភាក្សា​នានា​ ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ និង​គណនេយ្យ​ ដែល​ជំរុញ​ការ​ចែករំលែក​ចំណេះដឹង​ដល់​អ្នកចូលរួម​។​ ​

លោក​ Torsten​ Kleine​ Buening​ នាយក​ហានិភ័យ​នៃ​ធនាគារ​ ក៏​បាន​រួមចំណែក​ក្នុង​វេទិកា​នេះ​ ជាមួយ​បទ​បង្ហាញ​ក្រោម​ប្រធានបទ​ “Risk​ Management​ in​ Practices”​ ដែល​លោក​បាន​ចែករំលែក​ព័ត៌មាន​ និង​តួនាទី​ដ៏​សំខាន់​របស់​ ABA​ ក្នុង​ការ​កំណត់​សញ្ញា​ និង​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​។

​ABA​ ក៏​បាន​រៀបចំ​បញ្ជរ​ផ្ទាល់​ក្នុង​កម្មវិធី​ ដែល​និស្សិត​ អាច​ស្វែង​យល់​អំពី​ឱកាស​ហាត់​ការ​ និង​មាគ៌ា​អាជីព​ជាមួយ​ធនាគារ​ ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ផ្ទាល់​ និង​សិក្សា​អំពី​ឱកាស​ការងារ​ដែល​មាន​ស្រាប់​។​

​ជាមួយ​ជំហាន​ឆ្ពោះទៅ​មុខ​ ABA​ ប្តេជ្ញា​ចិត្ត​ជំរុញ​វឌ្ឍនភាព​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ ដោយ​វិនិយោគ​ទៅ​លើ​ន​វា​នុ​វត្ត​ឌី​ជី​ថ​ល​ ព្រមទាំង​បណ្តុះ​អ្នកជំនាញ​ធនាគារ​ជំនាន់​ក្រោយ​ ឲ្យ​រីក​ចម្រើន​ក្នុង​វិស័យ​ដែល​តែងតែ​ប្រែប្រួល​។​