បានការប្រាក់ខ្ពស់ សម្រាប់គណនីកាលកំណត់ ជាប្រាក់រៀល!

23/Nov/2021

Earn extra with Fixed Deposit in KHR 3

អតិថិជន​ជាទី​គោរព​!

​ជាកិច្ចបន្តខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់រូបិយប័ណ្ណជាតិ យើងខ្ញុំសូមជម្រាបលោកអ្នកឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី 23 វិច្ឆិកា 2021 នេះតទៅ ធនាគារ ABA នឹងធ្វើការបង្កើនអត្រាការប្រាក់លើគណនីបញ្ញើកាលកំណត់ជាប្រាក់រៀល ទាំងគណនីបើកនៅបញ្ជរ និងគណនីបើកតាមកម្មវិធី ABA Mobile។

ទទួលបានការប្រាក់រហូតដល់ 6.50% ក្នុងមួយឆ្នាំ នៅពេលអ្នកបើកគណនីនេះក្នុង ABA Mobile។ គ្រាន់តែបើកដំណើរការកម្មវិធី ហើយចុចលើគណនីថ្មី។ ជ្រើសរើសគណនីបញ្ញើមានកាលកំណត់តាមទូរស័ព្ទដៃ ហើយជ្រើសរើសគណនីសន្សំប្រាក់រៀលជាគណនីប្រភព សម្រាប់ប្រាក់បញ្ញើមានកាលកំណត់ថ្មីរបស់អ្នក បញ្ចូលចំនួនទឹកប្រាក់ និងជ្រើសរើសរយៈពេល។ ប្រសិនបើអ្នកមិនទាន់មានគណនីសន្សំប្រាក់រៀលនៅឡើយទេ បើកគណនីមួយ នៅលើកម្មវិធី ហើយកុំភ្លេចជ្រើសរើសប្រាក់រៀលសម្រាប់គណនីថ្មីរបស់អ្នក។

អត្រាការប្រាក់ថ្មី ទាំងគណនីកាលកំណត់បើកថ្មី និងគណនីកាលកំណត់បន្ត លើគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀលមានដូចខាងក្រោម៖

គណនីបញ្ញើកាលកំណត់ជាប្រាក់រៀលដែលបើកតាមកម្មវិធី ABA Mobile ៖​

រយៈពេល1
(ខែ)
អត្រាការប្រាក់នៅចុងគ្រា
12.25%
23.13%
34.00%
44.50%
55.00%
65.50%
75.67%
85.83%
96.00%
106.17%
116.33%
126.50%

គណនី​បញ្ញើ​កាលកំណត់​ជា​ប្រាក់​រៀល​ដែល​បើក​នៅ​បញ្ជរ​ (ក្នុងមួយឆ្នាំ)៖​

រយៈពេល1
(ខែ)

អត្រាការប្រាក់នៅ
ចុងគ្រា​​អ.តិធម្មតា

អត្រាការប្រាក់ប្រចាំខែ
ចុង​គ្រាអ.តិធម្មតា
អត្រាការប្រាក់នៅចុងគ្រា
សម្រាប់សាជីវកម្ម
2
12.25%2.25%2.25%
34.00%3.75%4.00%
65.50%5.25%5.50%
126.50%6.25%6.50%

1 អត្រាការប្រាក់សម្រាប់រយៈពេលផ្សេងៗមិនមានការផ្លាស់ប្តូរទេ។
2 អនុវត្តផងដែរចំពោះគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលសម្រាប់សាជីវកម្ម ដែលបើកតាមកម្មវិធី ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB)។

សម្រាប់ចម្ងល់ណាមួយពាក់ព័ន្ធនឹងការផ្លាស់ប្តូរទាំងនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនង ឬផ្ញើអ៊ីមែលទៅកាន់​ info@remove-this.ababank.com ឬទាក់ទងផ្នែកទំនាក់ទំនងតាមលេខ 023 225 333 ដែលរង់ចាំបម្រើសេវាពេញ 24 ម៉ោងជារៀងរាល់ថ្ងៃ។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!