ឥឡូវនេះ សេវា E-Cash អាចធ្វើប្រតិបត្តិការ ឆ្លងរូបិយប័ណ្ណបានហើយ

15/Mar/2021

E-Cash service is now available KH

មុខងារមួយក្នុងចំណោមមុខងារដ៏ពេញនិយមបំផុតនៅក្នុងកម្មវិធី ABA Mobile គឺ E-Cash ជាសេវាដកប្រាក់មិនប្រើកាត ទទួលបានការដំឡើងសមត្ថភាពដ៏សំខាន់មួយ ដោយអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឆ្លងរូបិយប័ណ្ណបានដើម្បីឲ្យអ្នកមានភាពបត់បែន និងងាយស្រួលជាងមុន។ ចាប់ពីថ្ងៃទី 15 មីនា តទៅ អ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចផ្ញើប្រាក់បានរហូតដល់ 4,000,000 រៀល ឬ 1,000 ដុល្លារអាមេរិកក្នុងមួយថ្ងៃ មិនថាផ្ញើពីគណនីប្រភពប្រើរូបិយប័ណ្ណណាមួយឡើយ ហើយអាចដកជាប្រាក់រៀលពីម៉ាស៊ីនអេធីអឹមណាមួយរបស់ធនាគារ ABA ដោយមិនប្រើកាតធនាគារ។

ដើម្បី​ដឹង​បន្ថែម​អំពី​ E-Cash​ សេវា​ដក​ប្រាក់​មិន​ប្រើ​កាត​ សូម​ចុច​​ត្រង់នេះ​​។​

មិន​ទាន់​មាន​គណនី​ ABA​ មែន​ទេ​?​ បើក​ ​គណនី​ធនាគារ​ដំបូង​​ របស់​អ្នក​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​នេះ​ឥឡូវនេះ​!