ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​អ្នក​ដទៃ​តាម​រយៈ ​ម៉ាស៊ីន​ស្វ័​យ​សេវា​របស់​យើង​

24/Dec/2020

Deposit​ cash​ to​ any​ ABA​ account 4Deposit​ cash​ to​ any​ ABA​ account 4
Deposit​ cash​ to​ any​ ABA​ account 5Deposit​ cash​ to​ any​ ABA​ account 5

ដើម្បី​អភិវឌ្ឍ​បន្ថែម​នូវ​ប្រព័ន្ធ​ស្វ័​យ​សេវា​ធនាគារ​ និង​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​នៅ​តាម​សាខា​ ធនាគារ​ ABA​ សូម​ប្រកាស​អំពី​ការ​ដំឡើង​សមត្ថភាព​របស់​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ (CRM)​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ (CiM)​ ដែល​ឥឡូវនេះ​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ធ្វើការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​អ្នក​ដទៃ​ បន្ថែម​លើ​មុខងារ​ដាក់​ប្រាក់​ចូល​គណនី​ផ្ទាល់ខ្លួន​របស់​អតិថិជន​។​ ​ការ​ដាក់​ប្រាក់​បែប​នេះ​មិន​គិតថ្លៃ​សេវា​ ហើយ​ម៉ាស៊ីន​ទាំងនេះ​មាន​សម្រាប់​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ 24/7​ នៅ​តាម​សាខា​ទាំងអស់​របស់​ធនាគារ​យើង​ និង​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ។​

ជាមួយ​ការ​ដំឡើង​សមត្ថភាព​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ (CRM)​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ (CiM)​ អតិថិជន​ ABA​ អាច​ចាប់ផ្តើម​ដំណើរ​ការ​ដាក់​ប្រាក់​ដោយ​គ្រាន់តែ​ស្គែ​ន​កូដ​ QR​ នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ ឬ​ដោយ​ស៊ក​កាត​ ABA​ របស់​ពួក​គេ​ (​សម្រាប់​តែ​ម៉ាស៊ីន​ CRM​ ប៉ុណ្ណោះ​)​។​ បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​រួច​មក​ អតិថិជន​ចាំបាច់​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​។​ ម៉ាស៊ីន​ទាំងនេះ​មាន​ជា​ភាសា​ខ្មែរ​ អង់គ្លេស​ និង​ចិន​ សម្រាប់​បទ​ពិសោធ​ប្រើប្រាស់​ដ៏​រលូន​ក្នុង​ចំណោម​អតិថិជន​ផ្សេងៗ​គ្នា​របស់​យើង​។​

​សម្រាប់​រាល់​តម្រូវការ​ដាក់​ប្រាក់​របស់​អ្នក​ទាំងអស់​ សូម​ប្រើ​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ធនាគារ​ ABA!​ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ទាំងនេះ​ សូម​ទាក់ទង​បុគ្គលិក​សាខា​យើង​ ពួក​គាត់​រង់ចាំ​ជួយលោក​អ្នកជា​និច្ច​។​