បង្កើតលីង PayWay ផ្ញើឲ្យអ្នកទិញ ដើម្បីទូទាត់
25/Jun/2021
ដើម្បីជួយបង្កើនការលក់អនឡាញរបស់អាជីវករ ឬពាណិជ្ជករ ធនាគារ ABA ដាក់ឲ្យប្រើប្រាស់មុខងារ លីងទូទាត់ នៅក្នុងកម្មវិធី PayWay Mobile។
មុខងារ លីងទូទាត់ អនុញ្ញាតឲ្យអ្នកលក់ដូរ និងអ្នកផ្តល់សេវាអាចបង្កើតលីងទូទាត់នៅក្នុងកម្មវិធី PayWay Mobile ហើយផ្ញើលីងនោះឲ្យអតិថិជន ឬអ្នកទិញ ដើម្បីទូទាត់ប្រាក់ភ្លាមៗ។
ពេលបង្កើតលីងទូទាត់ អ្នកប្រើប្រាស់កម្មវិធី PayWay Mobile អាចភ្ជាប់ព័ត៌មាន ដូចជា តម្លៃទំនិញ/សេវាកម្ម, រូបថត, និងសរសេររៀបរាប់បញ្ជាក់ពីមុខទំនិញ/សេវាកម្ម។ ពេលបង្កើតរួចហើយ អ្នកលក់អាចផ្ញើលីងនោះឲ្យអ្នកទិញ តាមកម្មវិធីឆាត ឬកម្មវិធីបណ្តាញសង្គម ដូចជា Telegram, Facebook, Instagram និងកម្មវិធីផ្សេងៗ។ អ្នកទិញគ្រាន់តែចុចលើលីងដែលអ្នកផ្ញើឲ្យ ពេលនោះពួកគាត់អាចទូទាត់បានយ៉ាងងាយស្រួលជាមួយកម្មវិធី ABA Mobile នៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។
លោក Zokhir Rasulov នាយកផ្នែកឌីជីថល ធនាគារ ABA មានប្រសាសន៍ថា៖ “ការរីករាលដាលវីរុសបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នូវទម្លាប់លក់ដូររបស់ប្រជាពលរដ្ឋ ដោយអាជីវកម្ម និងអ្នកទិញកាន់តែច្រើនកំពុងងាកទៅរកការលក់ដូរតាមអនឡាញវិញ។ ដោយមើលឃើញពីនិន្នាការនេះ យើងបន្តពង្រឹងសេវារបស់យើងឲ្យប្រសើរឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវកម្ម និងអតិថិជន។ ការដាក់ឲ្យប្រើប្រាស់លីងទូទាត់នៅក្នុងកម្មវិធី PayWay Mobile ជាជំហានមួយផ្សេងទៀតក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទូទាត់បែបឌីជីថលនៅក្នុងទីផ្សារ។”
កម្មវិធី PayWay Mobile មាននៅលើ Google Play Store និង Apple App Store ដែលអាចដោនឡូត និងបើកដំណើរការបានយ៉ាងងាយស្រួល។ ដើម្បីចាប់ផ្តើមទទួលទូទាត់តាមកូដ QR ព្រមទាំងលីងទូទាត់ ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមានគណនី ABA។ ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមបើកគណនីដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile (ត្រូវការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត។
ដើម្បីដឹងបន្ថែមអំពីមុខងារថ្មីនេះ សូមចូលទៅកាន់ លីងទូទាត់ នៅលើវិបសាយធនាគារ។
ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីកម្មវិធី PayWay Mobile សូមទូរស័ព្ទមកយើងខ្ញុំ ដែលរង់ចាំបម្រើគ្រប់ពេលតាមរយៈលេខ 023 225 333 ឬឆាតតាម ផេក Facebook ឬវិបសាយធនាគារ។