លីងទូទាត់
មុខងារ លីងទូទាត់ នៅក្នុងកម្មវិធី PayWay Mobile មានសម្រាប់អាជីវកម្មនានា ជាពិសេស អ្នកលក់អនឡាញ និងអ្នកផ្តល់សេវាកម្ម ដើម្បីឆ្លើយតបនឹងការស្នើសុំទូទាត់ពីអតិថិជនរបស់ពួកគេឲ្យកាន់តែលឿន ដោយបង្កើតនូវលីងទូទាត់ដែលអាចមានទាំងតម្លៃទំនិញ ព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្ម និងរូបថត។
ជាមួយមុខងារដ៏មានប្រយោជន៍នេះ អតិថិជនរបស់អ្នកលែងត្រូវការឧបករណ៍ពីរទៀតហើយដើម្បីស្គែនលេខកូដ QR នោះ។ ពួកគេគ្រាន់តែចុចលើលីងទូទាត់ដែលអ្នកចែករំលែកជាមួយពួកគេតាមរយៈកម្មវិធីផ្ញើសារ និងធ្វើការទូទាត់បានភ្លាមៗជាមួយកម្មវិធី ABA Mobile នៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។
បង្កើត
បង្កើតលីងទូទាត់បានច្រើនតាមតម្រូវការបានភ្លាមៗ
ចែករំលែក
លីងអាចចែករំលែកបានយ៉ាងងាយស្រួលតាមកម្មវិធីផ្ញើសារ
ទទួលទូទាត់
ទទួលទូទាត់បានភ្លាមៗជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
របៀបបង្កើតលីងទូទាត់
|
1 កម្មវិធី Facebook Messenger, Instagram, Telegram, WhatsApp, អ៊ីមែល ឬសារ SMS និងកម្មវិធីជាច្រើនទៀត។
ទទួលយកកម្មវិធី PayWay Mobile
កម្មវិធី PayWay Mobile អាចប្រើប្រាស់បានដោយឥតគិតថ្លៃ និងមាននៅលើ Apple App Store និង Google Play Store។
ដើម្បីចាប់ផ្តើមទទួលទូទាត់តាមកូដ QR ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមានគណនីសន្សំ ABA ឬគណនីសន្សំតាមទូរស័ព្ទដៃ។
ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមចូលទៅកាន់ គណនីរហ័ស ដើម្បីបើកគណនីធនាគារដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile ដោយមិនបាច់អញ្ជើញទៅធនាគារ (ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ)។
ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីកម្មវិធិ PayWay Mobile សូមទូរស័ព្ទមកកាន់យើងខ្ញុំគ្រប់ពេលវេលាតាមទូរស័ព្ទលេខ 023 225 333 ឬឆាតជាមួយយើងខ្ញុំតាម ផេក Facebook ឬវិបសាយធនាគារ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។