អបអរសាទរដល់អ្នកឈ្នះនៃប្រូម៉ូសិន ព្រឹត្តិការណ៍ "FIFA WORLD CUP QATAR 2022 ជាមួយកាត ABA VISA"
11/Oct/2022

ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាស និងអបអរសាទរដល់អ្នកឈ្នះរង្វាន់ពីប្រូម៉ូសិន “ឈ្នះកញ្ចប់ធ្វើដំណើរពី ABA Visa ទៅទស្សនា FIFA World Cup 2022 និងរង្វាន់កម្មវិធីជាច្រើន” ដែលបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022។
គិតត្រឹមថ្ងៃបញ្ចប់នៃប្រូម៉ូសិននេះ អតិថិជន 2 រូប បានឈ្នះរង្វាន់ កញ្ចប់ធ្វើដំណើរនិងស្នាក់នៅរយៈពេល 5 ថ្ងៃទៅចូលរួមទស្សនាព្រឹត្តិការណ៍ FIFA World Cup 2022 សម្រាប់ការប្រើកាត ABA Visa ក្នុងការចំណាយអប្បបរមា $200 ក្នុងមួយវិក្កយបត្រ។
អតិថិជន 500 នាក់ផ្សេងទៀត ក៏ត្រូវបានជ្រើសរើសជាអ្នកឈ្នះផងដែរ សម្រាប់ការបើកកាត ABA Visa ប្លាស្ទិកថ្មី ហើយចាយចាប់ពី 200 ដុល្លារ អំឡុងពេលប្រូម៉ូសិន។ អ្នកឈ្នះទាំង500នាក់ នឹងទទួលបានរង្វាន់ limited-edition របស់ FIFA World Cup ដូចជា បាល់ទាត់ ចំនួន 150, កាបូបយួរដៃ ចំនួន 150 និងកាតាបស្ពាយក្រោយ ចំនួន 200 ។
សូមអបអរសាទរដល់អ្នកឈ្នះ និងសូមថ្លែងអំណរគុណដល់អតិថិជន ដែលបានប្រើ កាត ABA Visa (រួមទាំងកាត Visa និម្មិត) ក្នុងការទូទាត់របស់អ្នក។
សូមបន្ដទទួលយកភាពងាយស្រួលនៃផលិតផល និងសេវាកម្ម ABA ហើយចូលទៅ ទំព័រប្រូម៉ូសិន យើងខ្ញុំ សម្រាប់ការផ្ដល់ជូន និងប្រូម៉ូសិនថ្មីៗពី ABA។
មិនទាន់មានគណនី ABA មែនទេ? ដោនឡូត កម្មវិធី ABA Mobile ហើយបើក គណនីរហ័ស ឥឡូវ (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)។