​អបអរសាទរ​ដល់​អ្នក​ឈ្នះ​​ពី​កម្មវិធី​ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​ MoneyGram​ ជុំ​ចុង​ក្រោយ​!

27/Jul/2018

​អបអរសាទរ​ដល់​អ្នក​ឈ្នះ​​ពី​កម្មវិធី​ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​ MoneyGram​ ជុំ​ចុង​ក្រោយ​!​អបអរសាទរ​ដល់​អ្នក​ឈ្នះ​​ពី​កម្មវិធី​ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​ MoneyGram​ ជុំ​ចុង​ក្រោយ​!

ធនាគារ​ ABA​ Bank​ មាន​ក្តី​រំភើប​រីករាយ​សូម​ប្រកាស​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​ MoneyGram​ ជុំ​ចុង​ក្រោយ​!

មក​ដល់​ជុំ​ចុង​ក្រោយ​នេះ​ យើង​មាន​វត្តមាន​អ្នកចូលរួម​កម្មវិធី​សរុប​ទាំងអស់​ជាង​ 9,500​ ពី​ទូ​ទាំង​ប្រទេស​ ហើយ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ចំនួន​100​នាក់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​ចាប់ឆ្នោត​។​ អ្នក​ឈ្នះ​រង្វាន់​ធំ​ទាំង​5​រូប​ត្រូវ​បាន​ប្រគល់​រង្វាន់​ជា​ម៉ូតូ​ហុងដា​ Dream​ ចំនួន​ពីរ​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ iPhone​ 8​ ចំនួន​មួយ​គ្រឿង​,​ និង​ទូទឹកកក​ទ្វារ​ភ្លោះ​ម៉ាក​ Electrolux​ ចំនួន​ពីរ​គ្រឿង​ រីឯ​អ្នក​ឈ្នះ​ផ្សេងៗ​ទៀត​ទទួល​បាន​រង្វាន់​ដូច​ជា​ ទូរទស្សន៍​ LED,​ ម៉ាស៊ីន​ម៉ៃ​ក្រូ​វែ​វ​,​ ម៉ាស៊ីន​ទឹកក្រឡុក​,​ ឆ្នាំងបាយ​អគ្គិសនី​,​ មួក​សុវត្ថិភាព​ ABA,​ និង​អាវ​ភ្លៀង​ ABA​ ផង​ដែរ​។​

បញ្ជី​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​កម្មវិធី​ ផ្ទេរ​ប្រាក់​ឈ្នះ​រង្វាន់​របស់​ ABA​ និង​ MoneyGram​ ទាំងអស់​ មាននៅ​ត្រង់នេះ​។​

អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំងអស់​ និង​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​!

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សេវា​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​ផ្ទេរ​ប្រាក់​។​