អបអរសាទរដល់អ្នកឈ្នះ 300 នាក់ដំបូងនូវទឹកប្រាក់ត្រឡប់ $30 ជាមួយកាត ABA Visa ថ្មី
19/Aug/2021

ធនាគារ ABA មានសេចក្តីរីករាយក្នុងការប្រកាសពីអ្នកឈ្នះ 300 នាក់ដំបូង ពីប្រូម៉ូសិន “ទឹកប្រាក់ត្រឡប់ $30 សម្រាប់កាត ABA Visa ថ្មី”! យើងបានរកឃើញម្ចាស់កាត ABA Visa 300 រូបដែលម្នាក់ៗមានសំណាងទទួលបានសាច់ប្រាក់ត្រឡប់ $30 សម្រាប់ការទូទាត់ដែលមានទឹកប្រាក់ចាប់ពី $100 ឡើងទៅ តាមរយៈម៉ាស៊ីនទូទាត់ POS ឬតាមអនឡាញ ដោយប្រើកាតប្លាស្ទិក ឬកាតនិម្មិត ABA Visa ចន្លោះពីថ្ងៃទី 12 កក្កដា ដល់ 12 សីហា 2021។
ធនាគារនឹងមិនទាក់ទងទៅកាន់អ្នកឈ្នះដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ រង្វាន់ជាសាច់ប្រាក់ត្រូវបានដាក់ចូលទៅក្នុងគណនី ABA ដែលភ្ជាប់កាត Visa របស់អ្នកឈ្នះទាំង 300 រូប ក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃធ្វើការ នៃការប្រកាសពីអ្នកឈ្នះ។
អ្នកនៅតែអាចជាអ្នកឈ្នះមួយរូបក្នុងចំណោមអ្នកឈ្នះផ្សេងទៀតពីប្រូម៉ូសិននេះដែរ។ យើងខ្ញុំនឹងផ្តល់រង្វាន់ជាសាច់ប្រាក់ $30 ក្នុងម្នាក់ៗដល់ម្ចាស់កាត ABA Visa ថ្មី ចំនួន 300 រូបទៀតនៅជុំបន្ទាប់។ ដូច្នេះ នៅពេលដែលអ្នកធ្វើការទិញអីវ៉ាន់លើកក្រោយ កុំភ្លេចប្រើកាតប្លាស្ទិក ឬកាតនិម្មិត ABA Visa របស់អ្នក។ ដើម្បីដឹងអំពីប្រូម៉ូសិននេះ សូមចុច ត្រង់នេះ។
សូមចូលទៅកាន់ ទំព័រកាតទូទាត់ ដើម្បីដឹងបន្ថែមអំពីផលិតផលកាត ABA និង សូមចូលទៅកាន់ ទំព័រប្រូម៉ូសិន ដើម្បីដឹងអំពីប្រូម៉ូសិនផ្សេងៗ។