​ឈ្នះ​ទឹកប្រាក់​ត្រលប់​ $30​ ជាមួយ​កាត​ ABA​ Visa​ ថ្មី​របស់​អ្នក​

10/Jan/2020

ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ ឥឡូវនេះ​មានកម្ម​វិធី​ផ្តល់​រង្វាន់​ទឹកប្រាក់​ត្រលប់​ដល់​ម្ចាស់​កាត​ ABA​ Visa​ ថ្មី​ 600​ នាក់​!​ ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​ត្រលប់​ $30​ អ្នក​គ្រាន់តែ​ធ្វើការ​ទូទាត់​តាម​រយៈ​ម៉ាស៊ីន​ POS​ ឬ​តាម​អន​ឡាញ​ ដោយ​ប្រើ​កាត​ ABA​ Visa​ ដែល​បាន​បើក​ក្នុង​ថ្ងៃ​ណាមួយ​ ចាប់​ថ្ងៃ​ទី​ 12​ កក្កដា​ ដល់​ 12​ កញ្ញា​ 2021​។​ ការ​ចាយ​ស្រប​លក្ខខណ្ឌ​ អាច​ជា​ប្រតិបត្តិការ​តែ​មួយ​ ឬ​ច្រើន​ដែល​មាន​ចំនួន​ទឹកប្រាក់​ចាប់ពី​ $100​ ឡើង​ទៅ​ នៅ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​នេះ​។​

​រាល់​ការ​ទិញ​ទំនិញ​ផ្សេងៗ​ សូម​ប្រើ​កាត​ ABA​ Visa​ ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​ត្រលប់​!

មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ ​បើក​កាត​នេះ​តាម​កម្មវិធី​ ABA​ Mobile​!​

​រយៈពេល​ប្រូ​ម៉ូ​សិន​

12​ កក្កដា​ –​ 12​ កញ្ញា​ 2021​ (​រាប់​ថ្ងៃ​ទាំង​ពីរ​ផង​ដែរ​)​។​

ការ​ជ្រើសរើស​អ្នក​ឈ្នះ​

ជុំ​ទី​ 1៖ 12​ កក្កដា​ ដល់​ 12​ សីហា​ 2021​ –​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 19​ សីហា​ 2021​។

​ជុំ​ទី​ 2៖ 13​ សីហា​ ដល់​ 12​ កញ្ញា​ 2021​ –​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 17​ កញ្ញា​ 2021​។​​

​លក្ខខណ្ឌ​៖

  • ​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ ទាំងអស់​ រួម​ទាំង​កាត​និម្មិត​ ដែល​បាន​បើក​នៅ​ថ្ងៃ​ណាមួយ​ ពី​ថ្ងៃ​ទី​ 12​ កក្កដា​ ដល់​ 12​ កញ្ញា​ 2021​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ ចំនួន​ 300​ នាក់​ដំបូង​ពី​ប្រូ​ម៉ូ​សិន​ជុំ​នីមួយៗ​ដែល​មាន​ប្រតិបត្តិការ​មួយ​ ឬ​ច្រើន​ក្នុង​ចំនួន​ទឹកប្រាក់​ចាប់ពី​ $100​ ឡើង​ទៅ​ តាម​ម៉ាស៊ីន​ POS/​ តាម​អន​ឡាញ​ នឹង​មាន​សិទ្ធិ​ឈ្នះ​ទឹកប្រាក់​ត្រលប់​ $30​ ។​
  • ​ក្នុង​រយៈពេល​ 5​ (​ប្រាំ​)​ ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​នៅ​ជុំ​នីមួយៗ​ ទឹកប្រាក់​ត្រលប់​ $30​ នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​ឈ្នះ​ដែល​ភ្ជាប់​នឹង​កាត​ Visa​ របស់​ខ្លួន​។​
  • អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​លើ​វិ​ប​សាយ​របស់​ធនាគារ​ ហើយ​ធនាគារ​នឹង​មិន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​ឈ្នះ​ ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ នឹង​មាន​អ្នក​ឈ្នះ​សរុប​ចំនួន​ 600​ នាក់​ ។​
  • អ្នក​ដែល​បាន​ឈ្នះ​ជុំ​ទី​មួយ​ហើយ​ មិន​អាច​ឈ្នះ​នៅ​ជុំ​ទី​ពីរ​បាន​ទេ​។​ អ្នក​ឈ្នះ​នីមួយៗ​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​បាន​តែ​ម្តង​ប៉ុណ្ណោះ​អំឡុង​ប្រូ​ម៉ូ​សិន​នេះ​។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​,​ លុប​ចោល​,​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ស្ថាពរ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណា​ផ្សេង​ទៀត​ឡើយ​។​