អបអរសាទរដល់អ្នកឈ្នះ ១០០នាក់ដំបូង ដែលទទួលបានសំបុត្រកុន FREE ពេញ ១ឆ្នាំ ពីប្រូម៉ូសិន FREE សំបុត្រកុនពេញ ១ឆ្នាំរបស់ VISA!

05/10/2018

visa promo winnersvisa promo winners

ជុំទី ១ របស់ប្រូម៉ូសិន FREE សំបុត្រកុនពេញ ១ឆ្នាំ បានចេញលទ្ធផលហើយ។ យើងខ្ញុំសូមអបអរសាទរដល់ម្ចាស់កាត ABA Visa ទាំង ១០០នាក់ដំបូងដែលបានអនុវត្តន៍ត្រឹមត្រូវតាមលក្ខខណ្ឌ ហើយទទួលបានសំបុត្រកុន FREE ពេញ១ឆ្នាំ ។

អ្នកឈ្នះទាំងអស់អាចមើលឈ្មោះរបស់ខ្លួនបានដោយចុច ត្រង់នេះ

គោលការណ៍ណែនាំក្នុងការមកទទួលរង្វាន់

  • អ្នកឈ្នះត្រូវតែមកទទួលរង្វាន់ ដែលជាកាតសមាជិករបស់រោងកុន Legend Cinema ពីថ្ងៃទី០៥ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ នៅ រោងកុន Legend Cinema Exchange Square។
  • អ្នកឈ្នះត្រូវតែបង្ហាញកាត ABA Visa និងអត្ថសញ្ញាណប័ណ្ណរបស់ខ្លួនដើម្បីទទួលយករង្វាន់។
  • សម្រាប់រង្វាន់ដែលមិនត្រូវបានមកទទួលក្រោយថ្ងៃទី២០ តុលា ឆ្នាំ២០១៨ និងត្រូវដកយកមកវិញ ហើយ ABA នឹងជ្រើសរើសអ្នកឈ្នះបន្ទាប់សម្រាប់ជំនួស។

គោលការណ៍ណែនាំដើម្បីទទួលបានសំបុត្រកុន

  • រង្វាន់សរុបមានសំបុត្រកុន 3D ចំនួន ២៤សន្លឹក ហើយវាក៏អាចប្តូរយក 2D បានដែរ - តែមិនអាចប្តូរយកសំបុត្រកុនប្រភេទកៅអី Couple ឬ VIP បានទេ។
  • សំបុត្រអាចប្តូរបាន ២ ក្នុងមួយខែ សម្រាប់រយៈពេល ១២ខែ - ដោយមិនគិតពេលវេលា ថ្ងៃ និងប្រភេទរឿងនោះទេ។
  • រង្វាន់អាចប្តូរបានគ្រប់រោងកុនរបស់ Legend Cinema ទាំងអស់ ដោយផ្អែកតាមលក្ខខណ្ឌរបស់សំបុត្រកុន។
  • ប្រសិនបើរង្វាន់ត្រូវបានបើកពីចន្លោះថ្ងៃទី ១ ដល់ ២៥ នៃខែ នោះរង្វាន់នោះនឹងត្រូវរាប់ថាជាខែទី១។ ប្រសិនបើរង្វាន់ត្រូវបានបើកចាប់ពីថ្ងៃទី២៦ទៅ នោះខែបន្ទាប់ នឹងត្រូវរាប់ជាខែទី១។
  • ជារៀងរាល់ខែ រង្វាន់ ២សំបុត្រ អាចបើកបានក្នុងពេលតែមួយ ឬផ្សេងគ្នា។
  • រាល់សំបុត្រកុនក្នុងខែនីមួយៗដែលមិនបានបើក និងត្រូវអស់សុពលភាព និងមិនត្រូវបានសង ឬផ្ទេរទៅខែបន្ទាប់ឡើយ។
  • ត្រូវបង្ហាញកាតរង្វាន់ទៅបុគ្គលិករបស់ Legend Cinema ដើម្បីធ្វើការត្រួតពិនិត្យរាល់ពេលបើកសំបុត្រកុន។

សម្រាប់អ្នកដែលមិនទាន់មានកាត ABA Visa សូមប្រញាប់ឡើង! កម្មវិធីពិសេសនេះ នៅតែបន្តរហូតដល់ថ្ងៃទី៣០ វិច្ឆិកា ២០១៨។ សម្រាប់អ្នកឈ្នះ ១០០នាក់បន្ទាប់នឹងត្រូវបានជ្រើរើសនៅក្នុងខែតុលា ហើយអ្នកឈ្នះចុងក្រោយនឹងត្រូវជ្រើសរើសនៅក្នុងខែវិច្ឆកា ២០១៨។

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីប្រូម៉ូសិន FREE សំបុត្រកុនពេញ ១ឆ្នាំនេះ សូមចុច ត្រង់នេះ