ការផ្លាស់ប្តូរអត្រាការប្រាក់ថ្មីតាមកម្រិតសមតុល្យ សម្រាប់គណនីសន្សំ និងគណនីចរន្ត PLUS នៃស្ថាប័នរដ្ឋាភិបាល
01/Jun/2023
អតិថិជនជាទីគោរព!
សូមមេត្តាជ្រាបថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 ("កាលបរិច្ឆេទ មានសុពលភាព") ធនាគារ ABA នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់តាមកម្រិតសមតុល្យ សម្រាប់គណនីសន្សំ និងគណនីចរន្ត PLUS នៃស្ថាប័នរដ្ឋាភិបាល។
ចំពោះម្ចាស់គណនីសន្សំ និងគណនីចរន្ត PLUS នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 តទៅ។ សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានលម្អិត៖
ប្រភេទគណនី | រូបិយប័ណ្ណ | អត្រាការប្រាក់តាមកម្រិតសមតុល្យ (បច្ចុប្បន្ន) | អត្រាការប្រាក់តាមកម្រិតសមតុល្យ (ថ្មី) | ||
គណនីសន្សំ | ដុល្លារ | កម្រិតសមតុល្យ | អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) | កម្រិតសមតុល្យ | អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) |
<=1,000 | 0.15% | <=1,000 | 0.10% | ||
>1,000 | 0.25% | <=10,000 | 0.15% | ||
<=25,000 | 0.20% | ||||
<=50,000 | 0.25% | ||||
<=100,000 | 0.35% | ||||
<=500,000 | 0.50% | ||||
>500,000 | 0.75% | ||||
រៀល | <=4,000,000 | 1.25% | <=20,000,000 | 1.00% | |
>4,000,000 | 1.25% | <=100,000,000 | 1.25% | ||
>100,000,000 | 1.50% | ||||
គណនីចរន្ត PLUS | ដុល្លារ | <=USD5,000 | 0.15% | <=1,000 | 0.10% |
>USD5,000 | 0.25% | <=10,000 | 0.15% | ||
<=25,000 | 0.20% | ||||
<=50,000 | 0.25% | ||||
<=100,000 | 0.35% | ||||
<=500,000 | 0.50% | ||||
>500,000 | 0.75% | ||||
រៀល | <=20,000,000 | 0.50% | <=20,000,000 | 1.00% | |
>20,000,000 | 1.00% | <=100,000,000 | 1.25% | ||
>100,000,000 | 1.50% |
សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនីសន្សំ និងគណនីចរន្ដ PLUS នៃស្ថាប័នរដ្ឋាភិបាល ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាអតិថិជន បានយល់ព្រមទទួលយករយៈពេលនៃការទូទាត់ការប្រាក់ថ្មីនេះ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!