ការ​ផ្លាស់​ប្តូរ​អត្រា​តម្លៃសេវានៃ​ការ​ផ្ញើ​ប្រាក់​ចូល ​ពីក្រៅប្រទេស

28/Nov/2017

ការ​ផ្លាស់​ប្តូរ​អត្រា​តម្លៃសេវានៃ​ការ​ផ្ញើ​ប្រាក់​ចូល ​ពីក្រៅប្រទេសការ​ផ្លាស់​ប្តូរ​អត្រា​តម្លៃសេវានៃ​ការ​ផ្ញើ​ប្រាក់​ចូល ​ពីក្រៅប្រទេស

អតិថិជន​ទាំងអស់​ ជាទី​គោរព​៖​
យើងខ្ញុំ​សូម​ជម្រាប​លោក​អ្នក​ឲ្យ​បាន​ជ្រាប​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​01​ ខែធ្នូ​ ឆ្នាំ​2017​ ខាង​មុខ​នេះ​តទៅ​ ធនាគារ​ ABA​ នឹង​ធ្វើការ​គិតថ្លៃ​សេវា​ផ្ញើ​ប្រាក់​ចូល​ពី​ក្រៅប្រទេស​សម្រាប់​ទឹកប្រាក់​ដែល​មាន​ចំនួន​តិច​ជាង​ ឬ​ស្មើ​ 10​ដុល្លារ​អា​មេ​រិ​ក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​អត្រា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​ផ្ទេរ​ប្រាក់​ ក្នុង​វិ​ប​សាយ​របស់​យើង​។

​​សូម​ចង​ចាំ​ថា​សម្រាប់​អត្រា​សេវា​ផ្ញើ​ប្រាក់​ចូល​ពី​ក្រៅប្រទេស​ ដែល​មាន​ចំនួន​ច្រើន​ជាង​ 10​ដុល្លារ​អា​មេ​រិ​ក​នៅ​រក្សារ​ដដែល​។​​

សម្រាប់​រាល់​ច​ម្ង​ល់​ពាក់ព័ន្ធ​ជាមួយ​សេវា​ផ្ញើ​ប្រាក់​ក្រៅប្រទេស​នេះ​ សូម​ផ្ញើ​អ៊ីមែល​មក​ remittance(at)ababank.com ​ឬ​ទូរស័ព្ទ​មក​ផ្នែក​ប្រឹក្សា​សេវាកម្ម​អតិថិជន​តាម​រយៈ​លេខ​ 023 225 333​ ដែល​បម្រើ​ជូន​ 24​ម៉ោង​។​​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​
ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់