​វិធី​ជៀស​ផុត​ពី​ការ​ឆបោក​អន​ឡាញ​!​

28/Dec/2020

Scam Alert KH Q42020

អតិថិជនជាទីគោរព

យើងសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងវិបសាយដែលអះអាងថាជារបស់ធនាគារ ABA ទោះបីជាវិបសាយទាំងនោះមើលទៅហាក់ដូចមែនក៏ដោយ។

វិបសាយទាញយកព័ត៌មានព្យាយាមក្លែងឲ្យដូចនឹងវិបសាយធនាគារ ABA ប៉ុន្តែនេះជាមធ្យោបាយដែលអ្នកអាចងាយដឹងថា អ្នកកំពុងតែត្រូវបានជនឆបោកកំណត់ជាគោលដៅ និងអាចការពារខ្លួនអ្នក៖

  • សូមយកចិត្តទុកដាក់ចំពោះឈ្មោះវិបសាយដែលប្រើប្រាស់ដើម្បីទាក់ទងមកលោកអ្នក ជួនកាល វាសរសេរខុសគ្នាមួយអក្សររវាងអាសយដ្ឋានវិបសាយឆបោកជាមួយនឹងវិបសាយពិតប្រាកដ ឬក៏លំដាប់អក្សរស្រដៀងគ្នានឹងអាសយដ្ឋានវិបសាយពិតរបស់យើង ដូចជា៖

    • ababakn.com​ (លំដាប់អក្សរខុសគ្នា ស្ទើរតែមិនខុសគ្នានៅពេលអានជាប់)
    • ​​advancebankasia.com​ ឬ​ advancebankofasia.com​ (ក្លែងធ្វើជាតំណាងឲ្យឈ្មោះពេញរបស់ធនាគារ ABA ប៉ុន្តែខុសវេយ្យករណ៍)
    • ababankofasla.com​ ឬ​ ababnkofasla.com​ (ប្រើអក្សរ l ជំនួស i ដើម្បីឲ្យមើលទៅស្រដៀងគ្នានឹងឈ្មោះពិត)
    • ababankonline.com,​ ababnk-online.com​ ឬ​ ababkonline.com,​ ababnk.com​ ក្លែងធ្វើជាវិបសាយពិតប្រាកដរបស់ធនាគារ ABA និងខ្វះអក្សរមួយ ឬច្រើននៅក្នុងនោះ) 
    • advancedbankasia.com​ (ក្លែងធ្វើជាបង្ហាញឈ្មោះពេញរបស់ធនាគារ ABA និងខ្វះពាក្យ “of” ដែលជាធ្នាក់នៅមុខពាក្យ “asia”)
    • ababcambodia.org,​ abacamb.com​ (ប្រើឈ្មោះនិមិត្តសញ្ញារបស់ធនាគារ) ឬអាសយដ្ឋានស្រដៀងគ្នាផ្សេងទៀត។


    សូមចាំថា អាសយដ្ឋានវិបសាយផ្លូវការរបស់យើងមានតែ www.ababank.com ប៉ុណ្ណោះ!

  • ​កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុរបស់អ្នកតាមអនឡាញ ជាពិសេសនៅលើវិបសាយមិនច្បាស់លាស់។
  • ​កុំឆ្លើយតបនឹងសារណាមួយដែលស្នើសុំព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ ជួនកាល សារទាំងនោះអាចមើលទៅដូចជា ឬហាក់ដូចជាបន្ទាន់ ដោយបង្ខំឲ្យអ្នកធ្វើអ្វីមួយក្នុងរយៈពេលខ្លី ប៉ុន្តែវាជាការឆបោកទេ ប្រសិនបើវាមិនផ្ញើមកពីអាសយដ្ឋានអ៉ីមែល [email protected] ទេ!
  • ​ធ្វើបច្ចុប្បន្នភាពកម្មវិធីការពារមេរោគ (antivirus software) របស់អ្នកឲ្យបានញឹកញាប់ និងម៉ូឌុលការពារការទាញយកព័ត៌មាន (anti-phishing) ដើម្បីរក្សាឲ្យមានសុវត្ថិភាពពីវិបសាយទាញយកព័ត៌មាន។

សូមចាំថា ធនាគារ ABA នឹងមិនផ្ញើលីងវិបសាយឲ្យលោកអ្នកដោយស្នើសុំឲ្យអ្នកបញ្ចូលលេខកាតធនាគាររបស់អ្នក ពាក្យសម្ងាត់/ព័ត៌មានចូលប្រើសេវាធនាគារអនឡាញ ព័ត៌មានចូលប្រើកម្មវិធី ABA Mobile ឬព័ត៌មានលម្អិតសម្ងាត់ផ្សេងៗ។

ប្រសិនបើអ្នកទទួលបានអ៉ីមែល ឬឃើញវិបសាយគួរឲ្យសង្ស័យដែលក្លែងធ្វើជាកម្មសិទ្ធិរបស់ធនាគារ ABA ហើយអ្នកមិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់វាបាន សូមរាយការណ៍មកយើងខ្ញុំតាមអ៉ីមែល​ info@remove-this.ababank.com។ ប្រសិនបើអ្នកគិតថា អ្នកបានក្លាយជាជនរងគ្រោះនៃការទាញយកព័ត៌មាន ឬការឆបោកប្រភេទផ្សេងណាមួយ សូមទាក់ទងយើងខ្ញុំភ្លាមៗតាមលេខទូរស័ព្ទលេខ 023 225 333098 203 203

សូមអរគុណ និងសូមឲ្យមានសុវត្ថិភាពតាមអនឡាញ!