សូម​ប្រកាស​អ្នក​ឈ្នះ​សំបុត្រ​កុន​ពេញ​មួយ​ឆ្នាំ​ 100​ នាក់​ជាមួយ​ ABA​ PAY!

19/Jul/2019

Announcing​ 100​ winners 4

កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ជាមួយ​ ABA​ PAY​ នៅ​រោងកុន​ Legend​ Cinema​ បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ​ ហើយ​យើង​មាន​ភាព​រីករាយ​ សូម​ប្រកាស​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ចំនួន​ 100​នាក់​ ដែល​បាន​ប្រើ​មុខងារ​ ABA​ PAY​ ដើម្បី​ទិញ​សំបុត្រ​កុន​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ​ និង​បាន​ក្លាយជា​អ្នក​ឈ្នះ​សំបុត្រ​កុន​ពេញ​មួយ​ឆ្នាំ​នៅ​រោងកុន​ Legend​ Cinema​។

សូម​អបអរសាទរ​ចំពោះ​អ្នក​ឈ្នះ​ទាំងអស់​!​ សូម​ចូល​មើល​ បញ្ជី​ឈ្មោះ​អ្នក​ឈ្នះ​ ក្រែង​ឃើញ​មាន​ឈ្នោះ​របស់​លោក​អ្នក​!

មិន​បាន​ឈ្នះ​ពេល​នេះ​ទេ​?​ កុំ​បារ​ម្ម​ណ៍​!​ ប្រូ​ម៉ូ​សិន​ធំ​ ឈ្នះ​ iPhone​ Xs​ MAX​ ជាមួយ​ ABA​ PAY​ នឹង​មក​ដល់​ឆាប់ៗ​នេះ​!

​គោលការណ៍​ណែនាំ​ក្នុង​ការ​មក​ទទួល​រង្វាន់​សំបុត្រ​កុន​

  • អ្នក​ឈ្នះ​ត្រូវ​តែ​មក​ទទួល​រង្វាន់​ ដែល​ជា​កាត​សមាជិក​របស់​រោងកុន​ Legend​ Cinema​ ពី​ថ្ងៃ​ទី​27​ កក្ក​ដា​ ដល់​ថ្ងៃ​ទី​10​ ខែ​ សីហា​ ឆ្នាំ​2019​ នៅ​ រោងកុន​ Legend​ Cinema​ Exchange​ Square​។​
  • ​​អ្នក​ឈ្នះ​ត្រូវ​តែ​បង្ហាញ​ ABA​ Mobile​ ឬ​ កាត​ ABA​ Visa​ ឬ​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ដើម្បី​ទទួលយក​រង្វាន់​។
  • ​​សម្រាប់​រង្វាន់​ដែល​មិន​ត្រូវ​បាន​មក​ទទួល​ក្រោយ​ថ្ងៃ​ទី​10​ សីហា​ ឆ្នាំ​2019​ និង​ត្រូវ​ដក​យក​មក​វិញ​ ហើយ​ ABA​ នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​បន្ទាប់​សម្រាប់​ជំនួស​។​

គោលការណ៍​ណែនាំ​ដើម្បី​ទទួល​បាន​សំបុត្រ​កុន

  • ​​​រង្វាន់​រួម​មាន​សំបុត្រ​កុន​សម្រាប់​ 3D​ ចំនួន​ 24​ សំបុត្រ​ ប៉ុន្តែ​ក៏​អាច​ប្រើប្រាស់​សម្រាប់​សំបុត្រ​ 2D​ បាន​ផង​ដែរ​ លើកលែងតែ​កៅអី​គូស្នេហ៍​ និង​ VIP​ ប៉ុណ្ណោះ​។​
  • សំបុត្រ​អាច​ប្តូរ​បាន​ 2​ ក្នុង​មួយ​ខែ​ សម្រាប់​រយៈពេល​ 12​ខែ​ -​ ដោយ​មិន​គិត​ពេលវេលា​ ថ្ងៃ​ និង​ប្រភេទ​រឿង​នោះ​ទេ​។​
  • រង្វាន់​អាច​ប្តូរ​បាន​គ្រប់​រោងកុន​របស់​ Legend​ Cinema​ ទាំងអស់​ ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​របស់​សំបុត្រ​កុន​។​
  • ប្រសិនបើ​រង្វាន់​ត្រូវ​បាន​បើក​ពី​ចន្លោះ​ថ្ងៃ​ទី​ 1​ ដល់​ 25​ នៃ​ខែ​ នោះ​រង្វាន់​នោះ​នឹង​ត្រូវ​រាប់​ថា​ជា​ខែ​ទី​1​។​ ប្រសិនបើ​រង្វាន់​ត្រូវ​បាន​បើក​ចាប់ពី​ថ្ងៃ​ទី​26​ទៅ​ នោះ​ខែ​បន្ទាប់​ នឹង​ត្រូវ​រាប់​ជា​ខែ​ទី​1​។​
  • ​ជា​រៀង​រាល់​ខែ​ រង្វាន់​ 2​សំបុត្រ​ អាច​បើក​បាន​ក្នុង​ពេល​តែ​មួយ​ ឬ​ផ្សេង​គ្នា​។​
  • ​រាល់​សំបុត្រ​កុន​ក្នុង​ខែ​នីមួយៗ​ដែល​មិន​បាន​បើក​ និង​ត្រូវ​អស់​សុពលភាព​ និង​មិន​ត្រូវ​បាន​សង​ ឬ​ផ្ទេរ​ទៅ​ខែ​បន្ទាប់​ឡើយ​។​
  • ត្រូវ​បង្ហាញ​កាត​រង្វាន់​ទៅ​បុគ្គលិក​របស់​ Legend​ Cinema​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រាល់ពេល​បើក​សំបុត្រ​កុន​។​