ចុះថ្លៃ​ 15%​ និង​ទទួល​ឱកាស​មើល​កុន​ FREE​ មួយ​ឆ្នាំ​នៅ Legend​ Cinema ជាមួយ​ ABA​ PAY

17/Jan/2019

ពេលវេលា​មើល​កុន​បាន​ត្រលប់​មក​វិញ​ហើយ​!​

ម្ចាស់​កាត​ ABA​ Visa​ ឥឡូវនេះ​ ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​ ភ្លាមៗ​ ពេល​ដែល​លោក​អ្នកធ្វើការ​ជាវ​សំបុត្រ​នៅ​រោងកុន​ Legend​ Cinema​ ដោយ​បង់ប្រាក់​ជាមួយ​មុខងារ​ ABA​ PAY​ នៅ​លើ​ ABA​ Mobile​។​ បន្ថែម​ពីលើ​នេះ​ទៀត​ អតិថិជន​ក៏​ទទួល​បាន​ឱកាស​ឈ្នះ​សំបុត្រ​ សម្រាប់​មើល​កុន​ពេញ​មួយ​ឆ្នាំ​នៅ​រោងកុន​ Legend​ Cinema​ ផង​ដែរ​។​

កុំ​ភ្លេច​បើក​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ ហើយ​ធ្វើការ​ស្គែ​ន​បង់ប្រាក់​ដោយ​ប្រើ​ ABA​ PAY​ គ្រប់ពេល​ដែល​អ្នកទិញ​សំបុត្រ​នៅ​រោងកុន​ Legend​ Cinema!

​រយៈពេល​ប្រូ​ម៉ូ​សិន

​ប្រូម៉ូសិននេះផ្តល់ជូនពី ថ្ងៃទី05​ មិថុនា​ ដល់​ 15​ កក្កដា​ 2019។

សិទ្ធិ​ចូលរួម

សម្រាប់​អ្នកមាន​គណនី​ ABA​ Visa​ ទាំងអស់​ ដែល​ប្រើ​មុខងារ​ ABA​ PAY​ នៅ​ក្នុង​ ABA​ Mobile​។​

ការ​ចុះថ្លៃ​ និង​ ការ​ផ្តល់​ជូន​៖

  • ចុះថ្លៃ​ 15%​ សម្រាប់​រាល់​ការ​ទិញ​សំបុត្រ​នៅ​ Legend​ Cinema​ ដោយ​ប្រើ​ ABA​ PAY​។​
  • កាត​សមាជិក​ចំនួន​ 100​ កាត​៖ អ្នក​ឈ្នះ​ម្នាក់ៗ​នឹង​ទទួល​បាន​កាត​រង្វាន់​ ដែល​អាច​ប្រើ​ដើម្បី​បើក​សំបុត្រ​កុន​ចំនួន​ 24​សន្លឹក​ នៅ​រោងកុន​ Legend​ Cinema​ សម្រាប់​ខ្សែភាពយន្ត​ប្រភេទ​ 3D​ /​ 2D​ (​អាច​ប្រើ​បាន​សម្រាប់​កៅអី​ធម្មតា​តែ​ប៉ុណ្ណោះ​,​ មិន​អាច​ប្រើ​បាន​ចំពោះ​កៅអី​គូ​ ឬ​ VIP​ ទេ​)​។​ សំបុត្រ​អាច​ប្រើ​ដើម្បី​មើល​រឿង​នៅ​ម៉ោង​ណា​ក៏​បាន​ មិន​កំណត់​ម៉ោង​ ឬ​ថ្ងៃ​នោះ​ទេ​។​

លក្ខខណ្ឌ​

  • ចុះថ្លៃ​ 15%​ អនុវត្ត​ចំពោះ​ម្ចាស់​កាត​ ABA​ Visa​ ទាំងអស់​ ដែល​ប្រើ​ ABA​ Mobile​ ដើម្បី​ស្គែ​ន​កូដ​ QR​ ទិញ​សំបុត្រ​។​
  • Tដើម្បី​ទទួល​បាន​ឱកាស​ឈ្នះ​សំបុត្រ​មើល​កុន​រយៈពេល​មួយ​ឆ្នាំ​នៅ​ Legend​ Cinema​ លោក​អ្នក​ត្រូវធ្វើ​ប្រតិបត្តិការ​តាម​ ABA​ PAY​ នៅ​ Legend​ Cinema​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពីរ​ដង​ ក្នុងអំឡុងពេល​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​ អ្នក​ឈ្នះ​ 100​នាក់​ នឹង​ត្រូវ​ធ្វើការ​ចាប់ឆ្នោត​ជ្រើសរើស​នៅ​ពេល​កម្មវិធី​ប្រូ​ម៉ូ​សិន​ចប់​។​
  • ឈ្មោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​លើ​វិ​ប​សាយ​ និង​ ទំព័រ​ Facebook​ របស់​ធនាគារ​ ABA​ ក្នុង​រយៈពេល​ 7​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ រាប់​ចាប់ពី​ថ្ងៃ​ប្រូ​ម៉ូ​សិន​ចប់​។​
  • អ្នក​ឈ្នះ​ទាំងអស់​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​អញ្ជើញ​មក​ទទួល​កាត​រង្វាន់​នៅ​រោងកុន​ Legend​ Cinema​ ដែល​នឹង​ត្រូវ​កំណត់​។​
  • ធនាគារ​ ABA​ និង​រោងកុន​ Legend​ Cinema​ រក្សា​សិទ្ធិ​ក្នុង​ការ​ផ្សព្វផ្សាយ​ឈ្មោះ​អ្នក​ឈ្នះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ជា​សាធារណៈ​។​
  • ធនាគារ​ ABA​ និង​រោងកុន​ Legend​ Cinema​ រក្សា​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​កែប្រែ​ លុប​ចេញ​ ឬ​បន្ថែមបន្ថយ​ចំណុច​ណាមួយ​នៃ​លក្ខខណ្ឌ​នេះ​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​រោងកុន​ Legend​ Cinema​ ទៅ​លើ​បញ្ហា​ទាំងអស់​នៃ​កម្មវិធី​នេះ​ ត្រូវ​ចាត់ទុកជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​ការ​ឆ្លើយឆ្លង​នានា​ នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​នោះ​ទេ​។​