ដំណឹងពីការកែប្រែការប្រាក់សម្រាប់ គណនីសន្សំ គណនីចរន្តPLUS ជាដុល្លារ
30/Oct/2018

អតិថិជនជាទីគោរព,
យើងខ្ញុំសូមជម្រាបជូនថា ចាប់ពីថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2018 តទៅ ធនាគារ ABA នឹងបន្ថយអត្រាការប្រាក់សម្រាប់គណនីសន្សំ, គណនីសន្សំតាមទូរស័ព្ទ, និងគណនីចរន្ត “PLUS” ដែលបើកជាប្រាក់ដុល្លារ។ ការបន្ថយអត្រាការប្រាក់នេះ មានបញ្ជាក់ដូចខាងក្រោម៖
ប្រភេទគណនី | អត្រាការប្រាក់ចាស់ ជាដុល្លារ (ក្នុង1ឆ្នាំ) | អត្រាការប្រាក់ថ្មី ជាដុល្លារ (ក្នុង1ឆ្នាំ) |
0.50% | 0.25% | |
គណនីសន្សំ | ||
គណនីសន្សំតាមទូរស័ព្ទ | ||
គណនីចរន្ត “PLUS” |
ការបន្ថយអត្រាការប្រាក់នេះ ត្រូវបានសម្រេចដោយមានការពិចារណាទៅលើកត្តាដូចខាងក្រោម៖
- ដោយសារតែរំហូរសាច់ប្រាក់នៅក្នុងវិស័យធនាគារជាទូទៅមានការកើនឡើងលើសលប់ ដែលធនាគារភាគច្រើននៅកម្ពុជាបានធ្វើការបញ្ចុះអត្រាការប្រាក់របស់ខ្លួនសម្រាប់គណនីសន្សំ ហើយទំនោរនេះត្រូវបានសង្គេតឃើញថាកំពុងតែបន្តថយចុះតទៅមុខទៀត។
- ABA ដែលជាធនាគារឈានមុខគេមួយ ក៏ស្ថិតនៅក្នុងស្ថានភាពនៃការកើនឡើងលើសលប់នៃរំហូរសាច់ប្រាក់នេះ ហេតុដូច្នេះ ធនាគារក៏សម្រេចប្រើវិធានការប្រហាក់ប្រហែលគ្នាផងដែរចំពោះការផ្លាស់ប្ដូរនៅក្នុងវិស័យនេះ។
- ទោះបីជាមានការផ្លាស់ប្តូរអត្រាការប្រាក់ដូចខាងលើក៏ដោយ ក៏ ABA នៅតែផ្តល់ជូនអតិថិជននូវដំណោះស្រាយធនាគារឌីជីថល ដែលមានសុវត្ថិភាព និងឈានមុខគេផងដែរ ដូចជាកម្មវិធីធនាគារ ABA Mobile, សេវាធនាគារតាមអុីនធឺណិត, កាតនិម្មិត, ម៉ាស៊ីនATM និងម៉ាស៊ីនដាក់ប្រាក់ដែលអាចឲ្យលោកអ្នកធ្វើប្រតិបត្តិការបាន24ម៉ោងលើ24ម៉ោង ក៏ដូចជាបណ្តាញសាខាយ៉ាងច្រើននៅទូទាំងប្រទេស ដែលក្នុងនោះសាខាមួយចំនួនមានបម្រើជូនដល់ទៅ12ម៉ោងក្នុងមួយថ្ងៃនិង 7ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗទាក់ទងនឹងការកែប្រែនេះ សូមទាក់ទងទៅកាន់ប្រធានទំនាក់ទំនងអតិថិជន ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ info(at)ababank.com ឬទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនង ដែលបម្រើជូនលោកអ្នក24ម៉ោងលើ24ម៉ោង តាមរយៈលេខ 023 225 333។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
ដោយក្ដីគោរពពី ធនាគារវឌ្ឍនៈ អាស៊ីចំកាត់