ការកែប្រែម៉ោងបម្រើសេវារបស់ផ្នែកទំនាក់ទំនងអតិថិជន ABA
19/Apr/2021

អតិថិជនជាទីគោរព ៖
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី 19 មេសា រហូតដល់មានការជូនដំណឹងជាថ្មី ផ្នែកទំនាក់ទំនងអតិថិជន ABA នឹងបម្រើសេវាជូនអតិថិជនរយៈពេល 12 ម៉ោង រាល់ថ្ងៃចាប់ពីម៉ោង 8 ព្រឹក ដល់ 8 យប់។
ការកែប្រែជាបណ្តោះអាសន្ននេះ ធ្វើឡើងដើម្បីអនុវត្តតាមវិធានការរឹតបន្តឹងរបស់រាជរដ្ឋាភិបាលលើការធ្វើដំណើរនៅរាជធានីភ្នំពេញ។
យើងខ្ញុំសូមអភ័យទោសចំពោះការកែប្រែនេះ ហើយយើងខ្ញុំសូមរាយបញ្ជីបណ្តាញទំនាក់ទំនងអតិថិជន ABA ទាំងអស់ ដើម្បីដោះស្រាយចម្ងល់នានារបស់លោកអ្នក ប៉ុន្តែសូមអតិថិជនមេត្តាយោគយល់អធ្យាស្រ័យលើការពន្យារពេលក្នុងការឆ្លើយតបដែលអាចកើតមាន ពេលការបិទខ្ទប់នេះ។ ខាងក្រោមជាបណ្ដាទំនាក់ទំនងអតិថិជន ABA៖
- ទូរស័ព្ទ៖ 023 225 333 | 098 203 203 | 098 203 333
- អ៉ីមែល៖ info(at)ababank.com
- ឆាតតាមវិបសាយ៖ www.ababank.com
- ឆាតតាមកម្មវិធី FB messenger៖ www.facebook.com/ABA.Bank.Cambodia
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
ដោយក្ដីគោរពពី ធនាគារ ABA

