ធនាគារ ABA បានចូលរួមវេទិកាការងារលើកទី 8
25/Jun/2012
ធនាគារ ABA បានចូលរួមវេទិកាការងារលើកទី 8 ដែលបានរៀបចំនៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី 22-24 ខែមិថុនា ឆ្នាំ2012។
រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា-បារាំង (CCFC) ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃកន្លះនេះរួមទាំងសិក្ខាសាលាការងារ និងការរៀបចំវេទិកាអប់រំដើម្បីជួយដល់អ្នកស្វែងរកការងារ និស្សិតបង្កើនគុណវុឌ្ឍិរបស់ខ្លួន លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងជំរុញឱកាសរបស់ពួកគាត់។
តំណាងធនាគារ ABA មកពីផ្នែកខុសៗគ្នា ដូចជាផ្នែកលក់ ផ្នែកធនធានមនុស្ស ផ្នែករដ្ឋបាល ផ្នែកកម្ចី/ឥណទាន និងផ្នែកប្រតិបត្តិការដែលធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកចូលរួមវេទិកាការងារដែលបង្ហាញពីជំនាញ និងបទពិសោធន៍របស់ខ្លួននៅពិភពមុខងារជាក់ស្តែង។ យោងតាមអ្នកចូលរួមទាំងនោះ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹងពីការងារផ្សេងៗផ្នែកធនាគារ បញ្ហាប្រឈម និងបញ្ហាតាមផ្នែកការងារជាក់ស្តែង និងជំនាញ ក៏ដូចជាចំណេះដឹងខុសៗគ្នាដែលត្រូវប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ចាប់តាំងពីចាប់ផ្តើមនៅឆ្នាំ 2005 មក វេទិកាការងារបានពង្រីកវិសាលភាពរបស់ខ្លួន។ នេះលែងជាផ្លូវសម្រាប់អ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារទៀតហើយ និងបានបង្កើតជាវេទិកាមួយដែលប្រជាជនកម្ពុជាវ័យក្មេងអាចរៀនជ្រើសរើស និងបង្កើតផ្លូវការងាររបស់ខ្លួន។
រៀងរាល់ឆ្នាំ នៅខែមិថុនា អ្នកចូលរួមរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងមុខវេទិកាការងារ និងបាឋកថាជាសាធារណៈមួយចំនួន។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមជាពិសេសរវាងវិស័យឯកជន និងវិស័យសាធារណៈ។ ជាការពិត វេទិកាការងារប្រមូលផ្តុំក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល អង្គការ និងសកលវិទ្យាល័យនានា។
អំពីធនាគារ ABA៖
ធនាគារ ABA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ1996 ជាធនាគារវឌ្ឍនៈភាពអាស៊ីចំកាត់។ ចាប់តាំងពីឆ្នាំ 2007 មក ធនាគារ ABA បានពង្រីកវិសាលភាពរបស់ខ្លួនដោយផ្តោតលើវិស័យធនាគារឯកត្តជន និងមានគោលបំណងផ្តល់សេវាធនាគារអាចពឹងអាស្រ័យបានងាយស្រួល ប្រើប្រាស់ និងប្រកបដោយបច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេសកម្ពុជា។
បច្ចុប្បន្ន ធនាគារ ABA បានក្លាយជាធនាគារមួយដែលបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក ទ្រព្យសកម្មរបស់ធនាគារ ABA កើនឡើងចាប់ពី 80.84 លានដុល្លារអាមេរិករហូតដល់ 224.42 លានដុល្លារអាមេរិក ចាប់ពីដំណាច់ត្រីមាសទីមួយឆ្នាំ2010 រហូតដល់ដំណាច់ត្រីមាសទីមួយនៅឆ្នាំនេះ។ ប្រាក់បញ្ញើរបស់ធនាគារនេះបានកើនឡើង ជិតបីដងចាប់ពី61.05 លានដុល្លារអាមេរិកនៅដំណាច់ត្រីមាសទីមួយ ឆ្នាំ2010 រហូតដល់ 187.66 លានដុល្លារអាមេរិក នៅត្រីមាសទីមួយនៅឆ្នាំនេះ ខណៈដែលធនាគារ ABA ក៏បានបង្កើនចំនួន ប្រាក់កម្ចីចាប់ពី 34.24លានដុល្លារអាមេរិក រហូតដល់ 104.57លានដុល្លារអាមេរិកនៅ ត្រីមាស ទីមួយនៅឆ្នាំនេះ។
ជាមួយគ្នានេះផងដែរ ប្រាក់ចំណេញក៏បានកើនឡើងចាប់ពី 2.0 លានដុល្លារអាមេរិក បើធៀប ជាមួយប្រាក់ចំណេញត្រឹមតែ 0.04 លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
នៅឆ្នាំ2011 ធនាគារ ABA ទទួលបានពានរង្វាន់ក្នុងក្របខ័ណ្ឌធនាគារលក់រាយប្រចាំឆ្នាំ របស់ ទស្សនាវដ្តី Asian Banking & Finance Retail Banking Magazine។
បច្ចុប្បន្ន ធនាគារ ABA មានសាខាប្រាំពីរនៅក្នុងប្រទេសរួមទាំង 7 នៅរាជធានីភ្នំពេញ។