ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​

18/Sep/2018

ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​
ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​
ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ABA​ ឧបត្ថម្ភ​កុមារ​ឆ្នើម​ តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​

ដោយ​ប្រកាន់​ភា្ជ​ប់​ទៅ​តាម​គោលការណ៍​វិភាគទាន​សង្គម​របស់​ខ្លួន​ ក្នុង​ការ​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​សម្រាប់​កុមារ​កម្ពុជា​ ធនាគារ​ ABA​ បាន​ឧបត្ថម្ភ​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​គំនូរ​ថ្នាក់​ជាតិ​ 2018​ ដែល​រៀបចំ​ដោយ​សាលា​ Global​ Art​ Cambodia​ (GAC)​។​ កម្មវិធី​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ អ៊ី​អន​ម៉​ល​ 2​ (​ខណ្ឌ​សែន​សុខ​)​ កាលពី​ថ្ងៃ​ទី​16​ ខែកញ្ញា​ ឆ្នាំ​2018​ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ក្នុង​ការ​ប្រមើល​រូបភាព​,​ ការ​បង្កើត​អ្វី​ដែល​ថ្មី​ និង​គំនិត​ច្នៃប្រឌិត​របស់​កុមារ​ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​នៃ​ការ​ត្រិះ​រិះ​ និង​ការ​សិក្សា​រៀនសូត្រ​របស់​ពួក​គាត់​ឲ្យ​បាន​ទូលំទូលាយ​។​ ធនាគារ​ ABA​ បាន​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​នេះ​តាំងពី​ឆ្នាំ​ 2014​ មក​ម្លេះ​។​

“​យើង​មាន​ក្តី​សោមនស្ស​រីករាយ​មែនទែន​ ដែល​បាន​បន្ត​ចូលរួម​គាំទ្រ​ Global​ Art​ Competition​ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ទេព​កោសល្យ​ និង​គំនិត​ច្នៃប្រឌិត​ផ្នែក​សិល្បៈ​របស់​ក្មេងៗ​ជំនាន់​ក្រោយ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី​ ធា​ម​ រមណីយ​ អ្នកគ្រប់គ្រង​ធនាគារ​ ABA​ ប្រចាំ​សាខា​ទួល​គោក​ ដែល​បាន​ផ្តល់​រង្វាន់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ដល់​ម្ចាស់​ជ័យ​លា​ភី​ទាំង​បី​រូប​។​ “​យើង​ជឿជាក់​ថា​ព្រឹត្តិការណ៍​បែប​នេះ​ នឹង​ជួយ​បង្រៀន​ក្មេងៗ​កម្ពុជា​ឲ្យ​ចេះ​បង្ហាញ​សមត្ថភាព​ខ្លួនឯង​ប្រកបដោយ​ទំនុកចិត្ត​ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ជំហាន​ថ្មី​នៃ​ជីវិត​របស់​ពួក​គេ​។​ ABA​ នឹង​បន្ត​ចូលរួម​ចំណែក​គាំទ្រ​សកម្មភាព​ជា​វិជ្ជា​មាន​បែប​នេះ​តទៅ​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ និង​ការ​អភិវឌ្ឍន៍​នា​ពេល​អនាគត​។​”

​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ឲ្យ​មានការ​ចូលរួម​ពី​កុមារៗ​ជាង​ 200​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​ 4​ ដល់​ 18​ឆ្នាំ​ មក​ពីសា​លាផ្សេងៗ​។​ អ្នកចូលរួម​ប្រកួត​ត្រូវ​បាន​ចែក​ចេញ​​ជា​បី​ក្រុម​៖​ ក្រុម​មាន​អាយុ​ពី​ 4​ដល់​6​ ឆ្នាំ​,​ 7​ដល់​9​ ឆ្នាំ​,​ និង​ 10​ដល់​18​ ឆ្នាំ​។​ អ្នក​ឈ្នះ​មក​ពី​ក្រុម​នីមួយៗ​ទទួល​បាន​រង្វាន់​ដូច​ជា​ អាហារូបករណ៍​រៀន​ឥត​គិតថ្លៃ​ នៅ​សាលា​ Global​ Art​ ចំនួន​កន្លះ​ឆ្នាំ​,​ សំបុត្រ​យន្តហោះ​,​ ពាន​ជ័យ​លា​ភី​,​ បណ្ណ​សរសើរ​,​ និង​កញ្ចប់​កាដូ​ ហើយ​ក៏​មាន​រង្វាន់​លួង​ចិត្ត​សម្រាប់​អ្នក​ជាប់​លេខ​រៀង​បន្ទាប់ៗ​ផង​ដែរ​។​

ម្ចាស់​ជ័យ​លា​ភី​ទាំង​បី​រូប​ មានឈ្មោះ​ សាង​ សុគន្ធ​នី​កា​,​ ឡាយ​ ពេជ្រ​មុនី​រចនា​ និង​ បួន​ហ៊ីង​ សុ​ចេស្តា​ នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ បន្តដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នា​ថ្ងៃ​ទី​2​ ខែធ្នូ​ ឆ្នាំ​2018​ ខាង​មុខ​នេះ​។​​

​អំពី​ Global​ Art​ Cambodia​
Global​ Art​ Cambodia​ គឺជា​សាលា​មាន​ស្តង់ដារ​កម្រិត​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​កម្មវិធី​បណ្តុះ​សិល្បៈ​សម្រាប់​សិស្សានុសិស្ស​។​ យើង​នៅ​ទី​នេះ​ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ក្មេងៗ​មានគំនិត​ច្នៃប្រឌិត​ដោយ​យក​សិល្បៈ​ច្របាច់​ប​ញ្ជូ​ល​ក្នុង​ជីវិត​រស់នៅ​។​ Global​ Art​ Cambodia​ មាន​គោលបំណង​ជួយ​ដល់​អ្នករៀន​ ឲ្យ​ទទួល​បាន​ចំណេះដឹង​ ការ​លូតលាស់​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​បរិយាកាស​ជំរុញ​លើកទឹកចិត្ត​ខ្ពស់​បំផុត​។​