ABA គាំទ្រការប្រើប្រាស់ដ៏សកម្មលើ ការទូទាត់តាមអេឡិកត្រូនិក
09/Dec/2020
យើងខ្ញុំនៅធនាគារ ABA គាំទ្រយ៉ាងពេញទំហឹងលើសេចក្តីថ្លែងការណ៍រួម រវាង សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ស្តីអំពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ19 តាមរយៈការជំរុញ និងលើកទឹកចិត្ត សាធារណជន និងអាជីវករឲ្យធ្វើការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក។ ការប្រើឌីជីថល ជាមធ្យោបាយដ៏សុវត្ថិភាពក្នុងការពារខ្លួនយើង និងគ្រួសារយើងពីហានិភ័យ!
នេះជាមូលហេតុដែលធនាគារ ABA នាំមកនូវកម្មវិធី ABA Mobile ដ៏ទំនើបឈានមុខគេ ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់លោកអ្នក។ យើងលើកទឹកចិត្តឲ្យអ្នករាល់គ្នាជៀសវាងការប្រើប្រាស់សាច់ប្រាក់ ហើយត្រឡប់មកធ្វើការទូទាត់វិក្កយបត្រផ្សេងៗ ផ្ទេរប្រាក់ និងបង់ប្រាក់នៅតាមហាងនានា ដោយប្រើកម្មវិធី ABA Mobile ឬប្រើកាតចរន្តជិត។
រក្សាសុវត្ថិភាព ហើយ ដោនឡូត ABA Mobile ឥឡូវ!
ដើម្បីទទួលការទូទាត់ដោយសុវត្ថិភាព ហាងលក់ដូរនានាគួរប្រើកម្មវិធី PayWay Mobile។ ជាមួយ PayWay Mobile អ្នកលក់អាចបង្កើតកូដ QR ដោយខ្លួនឯងបានភ្លាមៗនៅក្នុងទូរស័ព្ទរបស់ពួកគេ ហើយអាចទទួលការទូទាត់ដោយផ្ទាល់ចូលទៅក្នុងគណនី ABA របស់ពួកគេបានជាប្រាក់ដុល្លារ និងប្រាក់រៀល។ ព័ត៌មានបន្ថែមពីកម្មវិធី PayWay Mobile សូមចុចទីនេះ។