ABA​ គាំទ្រ​ កម្មវិធី​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ របស់​ NBC​ ដោយ​ផ្ដល់​សៀវភៅ​ ដល់​សិស្សានុសិស្ស​ 5,000​នាក់​

15/Aug/2022

ABA​ supports​ NBC’s​ providing​ books​ABA​ supports​ NBC’s​ providing​ books​
ABA​ supports​ NBC’s​ providing​ books​ 1ABA​ supports​ NBC’s​ providing​ books​ 1
ABA​ supports​ NBC’s​ providing​ books​ 2ABA​ supports​ NBC’s​ providing​ books​ 2
ABA​ supports​ NBC’s​ providing​ books​ 3ABA​ supports​ NBC’s​ providing​ books​ 3
ABA​ supports​ NBC’s​ providing​ books​ 4ABA​ supports​ NBC’s​ providing​ books​ 4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​លេខ​មួយ​នៅ​កម្ពុជា​ បាន​ឧបត្ថម្ភ​ថវិកា​ $15,000​ ដល់​កម្មវិធី​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ផ្ដួចផ្ដើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​ ទឹកប្រាក់​ឧបត្ថម្ភ​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ បោះពុម្ព​សៀវភៅ​កុមារ​ ក្រោម​ចំណងជើង​ថា​ “​តោះ​!​ និយាយ​ពី​លុយ​”​ ចំនួន​ 5,000​ ក្បាល​ ដែល​ត្រូវ​បាន​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​មុខ​នាគ​ ក្នុង​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​12​ ខែសីហា​ ឆ្នាំ​2022​។

​កម្មវិធី​ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ម៉ុ​ក​ សា​រ៉ុ​ម​ អគ្គនាយករង​អប់រំ​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អម​ដោយ​សមាសភាព​គណៈអធិបតី​ជា​ច្រើន​រូប​ទៀត​។

​កម្មវិធី​នេះ​ មាន​គោលដៅ​ បញ្ជ្រាប​ខ្លឹមសារ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​វិស័យ​អប់រំ​ ដូច​ជា​ ផែនការ​រៀបចំ​កញ្ចប់​ថវិកា​ និង​វប្បធម៌​នៃ​ការ​សន្សំ​ប្រាក់​ ដែល​ជួយ​ឲ្យ​សិស្សានុសិស្ស​ចេះ​ត្រិះ​រិះ​ពិចារណា​ស៊ីជម្រៅ​ និង​ដឹង​ថា​ ការ​ទុកដាក់​ប្រាក់​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​សុវត្ថិភាព​ និង​ប្រយោជន៍​កម្រិត​ណា​។​ ​

សកម្មភាព​នេះ​ ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​ (CSR)​ របស់​ ABA​ ហើយ​ធនាគារ​យើងខ្ញុំ​ សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​ផ្ដល់​សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស​ ជាមួយ​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។