ABA​ គាំទ្រ​ វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ ដើម្បី​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

14/Sep/2023

ABA Sponsor MAC 2023 KHABA Sponsor MAC 2023 KH
ABA Sponsor MAC 2023 KH-2ABA Sponsor MAC 2023 KH-2
ABA Sponsor MAC 2023 KH-3ABA Sponsor MAC 2023 KH-3
ABA Sponsor MAC 2023 KH-4ABA Sponsor MAC 2023 KH-4
ABA Sponsor MAC 2023 KH-5ABA Sponsor MAC 2023 KH-5
ABA Sponsor MAC 2023 KH-6ABA Sponsor MAC 2023 KH-6
ABA Sponsor MAC 2023 KH-7ABA Sponsor MAC 2023 KH-7

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ឧបត្ថម្ភ​វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ 2023​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​គោលបំណង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ជូន​អ្នក​សារព័ត៌មាន​ នូវ​ចំណេះដឹង​ និង​ការ​ស្វែង​យល់​ចាំបាច់​ អំពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​ កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ (IAC)​ និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ (CCJ)​។

​វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​នេះ​ ផ្តោត​លើ​ការ​ចែករំលែក​ចំណេះដឹង​ ស្តី​ពី​ "​មូលដ្ឋាន​គ្រឹះ​នៃ​វិស័យ​ធនាគារ​ហិរញ្ញវត្ថុ​ និង​ធានា​រ៉ាប់រង​នៅ​កម្ពុជា​"​។​ ក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ក៏​មានការ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ ជូន​ដល់​អ្នក​សារព័ត៌មាន​សរុប​ 50​ រូប​ ដោយ​ក្នុង​នោះ​មាន​និពន្ធ​នាយក​ 19​ រូប​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​វគ្គ​បណ្តុះបណ្តាល​ រយៈពេល​ 4​ ស​ប្តា​ហ៍​។​ ​

កម្មវិធី​នេះ​ផ្ដោត​ជា​ពិសេស​ លើ​ការ​យល់​ដឹង​របស់​អ្នក​សារព័ត៌មាន​លើ​វិស័យ​ហិរញ្ញវត្ថុ​ ដោយ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព្រមទាំង​ផ្ដល់​ជូន​អ្នក​សារព័ត៌មាន​ នូវ​ចំណេះដឹង​សំខាន់ៗ​អំពី​វាក្យ​ស័ព្ទ​ ដែល​ប្រើ​នៅ​ក្នុង​វិស័យ​ធនាគារ​ រួម​ទាំង​តួនាទី​របស់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ផង​ដែរ​។​ ​

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 13​ ខែកញ្ញា​ ឆ្នាំ​ 2023​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​មក​ពី​ ABC,​ CMA​ និង​ IAC​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។

​ក្នុង​នាម​ជា​ Gold​ Sponsor​ នៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ ធនាគារ​ ABA​ បាន​បញ្ជាក់​ជា​ថ្មី​ នូវ​ការ​តាំងចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ តាម​រយៈ​សារព័ត៌មាន​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។​ ABA​ ក៏​យល់​ច្បាស់​ អំពី​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​ ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​សាធារណជន​ លើ​វិស័យ​ហិរញ្ញវត្ថុ​ ហើយ​ ABA​ ជឿជាក់​ថា​ តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង​ដ៏​ទូលំទូលាយ​នេះ​ ជូន​ដល់​បណ្ដា​អ្នក​សារព័ត៌មាន​ កម្ពុជា​នឹង​ក្លាយជា​សង្គម​ជាតិ​មួយ​ ដែល​រឹង​មាំ​ និង​ពោរពេញ​ដោយ​ចំណេះដឹង​៕

1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង2022 របស់ធនាគារជាតិនៃកម្ពុជា។