ABA​ ឧបត្ថម្ភ​ វេទិកា​បរ​ធន​បាល​កិច្ច​ ឆ្នាំ​ 2024​ ដោយ​ផ្តោត​ទៅ​លើ​តម្លាភាព​ហិរញ្ញវត្ថុ​

01/Nov/2024

aba trust forum 2024 khaba trust forum 2024 kh
aba trust forum 2024 kh-1aba trust forum 2024 kh-1
aba trust forum 2024 kh-2aba trust forum 2024 kh-2
aba trust forum 2024 kh-3aba trust forum 2024 kh-3
aba trust forum 2024 kh-4aba trust forum 2024 kh-4
aba trust forum 2024 kh-5aba trust forum 2024 kh-5

ក្នុង​នាម​ជា​ប្រតិបត្តិ​ករបរ​ធន​បាល​ និង​ជា​ដៃគូ​សហការ​របស់​ និយ័ត​ករបរ​ធន​បាល​កិច្ច​កម្ពុជា​កន្លង​មក​ ធនាគារ​ ABA​ មាន​កិត្តិយស​ក្លាយជា​ Platinum​ Sponsor​ ក្នុង​កម្មវិធី​ វេទិកា​បរ​ធន​បាល​កិច្ច​ ឆ្នាំ​ 2024​។​ កម្មវិធី​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​ប្រទេស​កម្ពុជា​ និង​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ប្រព័ន្ធ​ចុះបញ្ជី​បរ​ធន​បាល​កិច្ច​។​

​វេទិកា​នេះ​ បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​ 2024​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ រស់​ សីល​វ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ​.​ស​.​ហ​.)​ ឯកឧត្តម​ សុខ​ ដា​រ៉ា​ អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាតិ​ និង​អន្តរជាតិ​ ក្រុមហ៊ុន​បរ​ធន​បាល​កិច្ច​ និង​ ភ្ញៀវ​កិត្តិយស​ជា​ច្រើន​។​

​ក្រោម​ប្រធានបទ​ស្តី​ពី​ “​បរ​ធន​បាល​កិច្ច​៖​ លើស​ពី​ថ្នាល​បង្កើត​ទំនុកចិត្ត​”​ កម្មវិធី​នេះ​មាន​វេទិកា​ពិភាក្សា​ និង​បទ​បង្ហាញ​ ទាក់ទង​ទៅ​នឹង​ប្រធានបទ​ពាក់ព័ន្ធ​ជា​ច្រើន​ដូច​ជា​ កាលានុវត្តភាព​ និង​គុណប្រយោជន៍​នៃ​ការ​ប្រើប្រាស់​យន្តការ​បរ​ធន​បាល​កិច្ច​ បរ​ធន​បាល​កិច្ច​គ្រួសារ​សម្រាប់​ការ​រៀបចំ​ផែនការ​ត​ជំនាន់​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ ជាដើម​។​ សេវាកម្ម​បរ​ធន​បាល​កិច្ច​ សំដៅ​ទៅ​ការ​ដើរតួរ​ក្នុង​នាម​ជា​រូ​វន្ត​បុគ្គល​ ឬ​អជីវ​កម្ម​ លើ​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​ និង​ផែនការ​ហិរញ្ញវត្ថុ​។​ នៅ​ពេល​ដែល​ទ្រព្យសកម្ម​ទាំងនេះ​ ត្រូវ​បាន​រក្សា​កា​ពារ​យ៉ាង​សុវត្ថិភាព​ដោយ​ ក្រុមហ៊ុន​បរ​ធន​បាល​កិច្ច​ ឬ​ធនាគារពាណិជ្ជ​ដែល​មាន​អ​ជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ នឹង​អាច​ធានា​បាន​ថា​ហិរញ្ញវត្ថុ​ត្រូវ​បានការ​ពារ​ពី​ហានិភ័យ​ផ្សេងៗ​យ៉ាង​ល្អ​នា​ថ្ងៃ​អនាគត​។​

​ធនាគារ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ដើម្បី​ណែនាំ​អ្នកចូលរួម​អំពី​ផលិតផល​ និង​សេវាកម្ម​ថ្មីៗ​ ដោយ​ផ្តោត​លើ​ សេវា​រក្សា​សុវត្ថិភាព​ ឬ​សេវា​ទុក​របស់​ធនាគារ​ (ABA​ Escrow​ Service)​ និង​អត្ថប្រយោជន៍​ចំពោះ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ជាមួយ​ភាគី​ដៃគូរ​។​

​ធនាគារ​ មាន​កិត្តិយស​ដែល​ទទួល​បាន​ពានរង្វាន់​ “​ប្រតិបត្តិ​ករ​ធន​បាល​ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ឬ​សេវា​រក្សា​ទុក​ក្នុង​វិស័យ​ករបរ​ធន​បាល​កិច្ច​ឆ្នើម​ ប្រចាំឆ្នាំ​ 2023”​ ដែក​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព​ និង​សុវត្ថិភាព​ខ្ពស់​។​

ABA​ នឹង​បន្ត​សហការ​ជាមួយ​ និយ័ត​ករបរ​ធន​បាល​កិច្ច​ ក្នុង​ការ​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​យន្តការ​បរ​ធន​បាល​កិច្ច​ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។