ABA ឧបត្ថម្ភកម្មវិធី “ប្រកួតចំណេះដឹង អំពីប្រាក់រៀល” ដើម្បីប្រារព្ធទិវាប្រាក់រៀល 2019
26/Mar/2019
នៅថ្ងៃចន្ទ ទី 25 មីនា 2019 ធនាគារជាតិនៃកម្ពុជាបានរៀបចំ “ទិវាប្រាក់រៀល” ដើម្បីប្រារព្ធខួបលើកទី39 នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ នៅផ្សារទំនើបអ៊ីអន សែនសុខ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃរូបិយប័ណ្ណរបស់ប្រទេសកម្ពុជា ក៏ដូចជាធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍថ្មីៗនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងវិស័យសេដ្ឋកិច្ច។ ព្រឹត្តិការណ៍នេះមានការចូលរួមដោយអ្នកតំណាងមកពីក្រសួង ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យផ្សេងៗផងដែរ។
ជាផ្នែកនៃការតាំងចិត្តរបស់ខ្លួនក្នុងការគាំទ្រប្រាក់រៀលខ្មែរ ធនាគារ ABA បានក្លាយជាម្ចាស់ឧបត្ថម្ភនៃ “ការប្រកួតចំណេះដឹងអំពីប្រាក់រៀល” និងបានផ្តល់រង្វាន់ជាប័ណ្ណសម្រាប់គណនីសន្សំថ្មីដោយមិនចាំបាច់ដាក់ប្រាក់តម្កល់ និងទទួលបានទឹកប្រាក់ចំនួន 40,000 រៀល សម្រាប់គណនីនីមួយៗ។ ការប្រកួតត្រូវបានរៀបចំដោយធនាគារជាតិនៃកម្ពុជា ដោយរួមសហការជាមួយការសែតភ្នំពេញប៉ុស្តិ៍ និងស្ថាប័នដទៃៗទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការអប់រំប្រជាជនកម្ពុជា អំពីការប្រើប្រាស់ប្រាក់រៀល និងរំលឹកពួកគេអំពីប្រវត្តិសាស្ត្រនៃរូបិយប័ណ្ណនេះ។
អ្នកឈ្នះនៅក្នុងការប្រកួតប្រជែង ឥឡូវនេះអាចមកទទួលរង្វាន់របស់ពួកគេ ដោយបើកគណនីសន្សំថ្មីមួយជាប្រាក់រៀល ជាមួយបុគ្គលិកបើកគណនីជូនអតិថិជនដល់កន្លែងរបស់យើង។ បន្ថែមពីលើនេះទៀត បុគ្គលិករបស់យើងក៏អាចទៅបើកគណនីជូនអតិថិជនរបស់ដល់កន្លែង សម្រាប់អ្នកដែលចាប់អារម្មណ៍បើកគណនី ABA ជាប្រាក់ដុល្លារ ឬប្រាក់រៀលផងដែរ។ ដើម្បីធ្វើការណាត់ជួបជាមួយក្រុមការងារបើកគណនីដល់កន្លែងរបស់ ABA សូមទាក់ទងមកកាន់ទូរស័ព្ទលេខ 023 225 333។
យើងសូមអបអរសាទរចំពោះអ្នកឈ្នះទាំង 50 នាក់នៅក្នុង”ការប្រកួតចំណេះដឹងអំពីប្រាក់រៀលនេះ” ហើយនិងសូមអរគុណពួកគេទាំងអស់សម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ ABA។






