ABA ឧបត្ថម្ភ $1,650,000 និងបានក្លាយជាអ្នកឧបត្ថម្ភផ្ដាច់មុខ ពីវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ2023!

10/Jan/2023

ABA SEA Game 2023 MOU - detail2 khABA SEA Game 2023 MOU - detail2 kh
ABA SEA Game 2023 MOU - thb khABA SEA Game 2023 MOU - thb kh
ABA SEA Game 2023 MOU - detail khABA SEA Game 2023 MOU - detail kh
ABA SEA Game 2023 MOU - detail3 khABA SEA Game 2023 MOU - detail3 kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា1​ បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ជា​ផ្លូវការ​ ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ (CAMSOC)​ ក្នុង​នាម​ជា​ ដៃគូ​ច​លន​ឧបត្ថម្ភ​ផ្ដាច់មុខ​លើ​វិស័យ​ធនាគារ​ និង​លើ​សេវា​ទូទាត់​ឌី​ជី​ថ​ល​”​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ លើក​ទី​32​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ លើក​ទី​12​ ឆ្នាំ​2023​។​ ​

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភថវិកា និងផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដែលមានទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។

ធនាគារ ក៏នឹងឧបត្ថម្ភបន្ថែមជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងទឹកប្រាក់ដែលស្មើថវិកាកៀរគរបាន នៅលើផ្លែតហ្វម KhmerCare តាមរយៈ www.khmercare.com ហើយទឹកប្រាក់បន្ថែមនេះ កំណត់ផ្ដល់ជូនរហូតដល់ 150,000 ដុល្លារអាមេរិក។

ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​លោក​ Steven​ Path​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pathmazing​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ នៅ​ការិយាល័យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

​​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ក្នុង​ព្រឹត្តិការណ៍​សំខាន់​នេះ​ថា​ “​យើង​ពិតជា​មាន​មោទនភាព​ដែល​កម្ពុជា​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹ​តិ្ត​ការ​ស៊ី​ហ្គេ​ម​។​ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ គួប​ផ្សំ​នឹង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​។​ ក្នុង​នាម​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម​ ABA​ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ ការ​គាំទ្រ​វិស័យ​កីឡា​ រួម​ទាំង​យុវជន​ និង​ កីឡាករ​ កីឡាការិនី​យ​មាន​ពិការ​ភាព​ គឺ​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​លើ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ​យើង​ ចំពោះ​ប្រជាពលរដ្ឋ​។​ ដូច្នេះ​ហើយ​ ការ​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​ប្រវតិសាស្ត្រ​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​នេះ​ គឺជា​កាយវិការ​ដ៏​សម​ស្រប​សម្រាប់​ ABA​។​ ក្រៅពី​ភាព​ជា​ដៃគូ​ច​លន​ឧបត្ថម្ភ​ផ្ដាច់មុខ​លើ​វិស័យ​ធនាគារ​ និង​លើ​សេវា​ទូទាត់​ឌី​ជី​ថ​ល​ យើង​នឹង​ប្រើប្រាស់​បណ្តាញ​របស់​យើង​ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ស្មារតី​កីឡា​ និង​បញ្ជ្រាប​ព័ត៌មាន​អំពី​ព្រឹ​តិ្ត​ការណ៍​នេះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មុន​ពេល​ប្រកួត​ និង​អំឡុង​ពេល​ប្រកួត​។​ ​

ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ ស្វាគមន៍​ធនាគារ​ ABA​ ជា​ដៃគូ​ច​លន​ឧបត្ថម្ភ​ និង​សម្តែង​មោទនភាព​ដែល​ក្រុមហ៊ុន​ឯកជន​ បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​ប្រទេស​។​ “​ថ្ងៃនេះ​ គឺជា​សក្ខីកម្ម​មួយ​ មិនមែន​តែ​រឿង​ការ​ទទួល​បាន​នូវ​ចំណូល​ជា​សាច់ប្រាក់​ប៉ុណ្ណោះ​ទេ​ តែ​យើង​ទទួល​បាន​នូវ​ការ​រួម​គ្នា​ធ្វើ​ឲ្យ​គុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍​ កាន់តែ​ខ្ពស់​ថែម​ទៀត​ គឺ​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​ ក្នុង​ការ​សម្រួល​ដល់​ការ​រៀបចំ​ឲ្យ​មានដំណើរ​ការ​នៃ​ការ​ចាយវាយ​ថវិកា​របស់​ប្រតិភូ​ទាំងអស់​ ដែល​អញ្ជើញ​មក​ ក្នុង​ប្រតិបត្តិការ​មួយ​ដ៏​ល្អ​ ហើយ​ទៅ​ដល់​ដៃ​អ្នកចូលរួម​ទាំងអស់​”​ លោក​បន្ថែម​។

​“​ជួសមុខ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC,​ ខ្ញុំ​សូម​ថ្លែង​អំណ​គុណ​ដល់​ធនាគារ​ ABA​ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ និង​វិស័យ​កីឡា​នៅ​កម្ពុជា​ទាំងអស់​”​ លោក​បន្ថែម​។​ ​

ស៊ី​ហ្គេ​ម​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​ 5-17​ ឧសភា​ 2023​ និង​អាស៊ាន​ប៉ា​រ៉ា​ ហ្គេ​ម​ពី​ថ្ងៃ​ទី​ 3-9​ មិថុនា​។​ ​

ធនាគារ​ ABA​ បាន​នឹង​កំពុង​បន្ដ​គាំទ្រ​ដល់​វិស័យ​កីឡា​ស្រប​តាម​គុណ​តម្លៃ​នៃ​សាជីវកម្ម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​។​ ជាក់ស្ដែង​ ធនាគារ​ បាន​ឧបត្ថម្ភ​ដល់​សហព័ន្ធ​យូ​ដូ​កម្ពុជា​ ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ និង​តែងតែ​គាំទ្រ​ដល់​ ក្រុម​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។