ABA​ ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ឧត្តមភាព​ក្នុង​ការ​ផ្តល់​គណនី​ធានា​ពី​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)

27/Jan/2025

aba cgcc 2025 khaba cgcc 2025 kh
aba cgcc 20258 dt khaba cgcc 20258 dt kh
aba cgcc 2025 dt kh-1aba cgcc 2025 dt kh-1

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​1 បាន​ទទួល​ពានរង្វាន់​ “​ការ​អនុវត្ត​ការងារ​ឆ្នើម​សម្រាប់​ការ​បញ្ចេញ​កម្ចី​មានការ​ធានា​បាន​ច្រើន​ជាងគេ​”​ របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)​ ក្នុង​សន្និបាត​ប្រចាំឆ្នាំ​ ស្តី​ពី​ “​ការ​ធ្វើ​នវានុវត្តន៍​ការ​ធានា​ឥណទាន​ ដើម្បី​គាំទ្រ​ហិរញ្ញប្បទាន​បៃតង​”​ នៅ​ថ្ងៃ​ទី​23​ ខែមករា​ ឆ្នាំ​ 2025​ ។​

​សន្និបាត​នេះ​មានការ​អញ្ជើញ​ចូលរួម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ រស់​ សីល​វ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​មាន​អ្នកចូលរួម​ដែល​ជា​តំណាង​មក​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​ដោយ​ទទួល​បាន​ពានរង្វាន់​នេះ​រយៈពេល​ បី​ឆ្នាំ​ជាប់ៗ​គ្នា​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ជា​បន្តបន្ទាប់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ចំនួន​ គណនី​មានការ​ធានា​ យ៉ាងច្រើន​។​ សមិទ្ធផល​នេះ​បាន​ចូលរួម​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (MSMEs)​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​លោក​ សឹម​ លី​ដា​ នាយក​ឥណទាន​អាជីវកម្ម​ខ្នាត​ធំ​ និង​មធ្យម​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ជា​លើក​ទី​បី​ ពី​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ។​ ការ​ទទួលស្គាល់​នេះ​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ដល់​ការ​រីក​ចម្រើន​របស់​ MSMEs​ ក្នុង​ប្រទេស​ប្រកបដោយ​ចីរភាព​។​”

​លោក​ក៏​បាន​បន្ត​ថា​ “​តាម​រយៈ​ប្រាក់​កម្ចី​ដែល​សេវា​ធានា​ឥណទាន​ ផ្តល់​ជូន​ដោយ​CGCC​ យើងខ្ញុំ​អាច​ដើរតួ​ក្នុង​ការ​ផ្តល់​ធនធាន​ចាំបាច់​ដល់​ MSMEs​ ដើម្បី​ពង្រីក​អាជីវកម្ម​ វិនិយោគ​ ឬ​ បង្វិល​ដើមទុន​ ដែល​នឹង​បន្ត​ជំរុញ​ការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​។​”

​តាម​រយៈ​សន្និបាត​នេះ​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ “​គម្រោង​ធានា​ឥណទាន​បោះ​ដុំ​”​ ដើម្បី​ផ្តល់​ការ​ធានា​លើ​កម្ចី​អាជីវកម្ម​ដែល​មាន​ស្រាប់​ របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs)​ ក្នុង​គោលបំណង​ចែករំលែក​ហានិភ័យ​ជាមួយ​ PFIs​ និង​កាត់​បន្ថយ​កម្រិត​ថ្លឹង​ហានិភ័យ​នៃ​អ៊ិ​ច​ស្កូ​ស៊ើ​ដែល​មានការ​ធានា​ដោយ​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ។​

​ស្រប​នឹង​បេសកកម្ម​ និង​គុណ​តម្លៃ​សាជីវកម្ម​របស់​ធនាគារ​ ABA​ តែងតែ​គាំទ្រ​ MSMEs​ ទូ​ទាំង​ប្រទេស​ ជាមួយនឹង​ការ​ស្នើ​សុំ​កម្ចី​កាន់តែ​ងាយស្រួល​ជាង​មុន​។​ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​សកម្ម​នេះ​ នឹង​លើកកម្ពស់​អាជីវកម្ម​ក្នុងស្រុក​ ដើម្បី​រីក​ចម្រើន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​សហគមន៍​។​

​អតិថិជន​អាច​ទទួល​បាន​ព័ត៌មាន​បន្ថែម​ និង​របៀប​ទទួល​បាន​ប្រាក់​កម្ចី​អាជីវកម្ម​របស់​ខ្លួន​ ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​ កម្ចី​អាជីវកម្ម​ខ្នាត​តូច​ ឬ​ទូរស័ព្ទ​ទៅ​លេខ​ 1​ 800​ 203​ 203​ (​ឥត​គិតថ្លៃ​ពី​គ្រប់​ ប្រព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​)​ ។

1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។