ABA Priority – ពិភពថ្មីនៃការរង់ចាំជាពិសេស (A New World of Exclusivity Awaits)
01/Apr/2013
នៅថ្ងៃទី29 ខែមីនា ឆ្នាំ2013 ធនាគារ ABA បានដាក់ឲ្យប្រើសេវាទំនើបថ្មីរបស់ខ្លួន ABA Priority ដែលផ្តោតលើការផ្តល់សេវាធនាគារទំនាក់ទំនង
ជាពិសេសពាក់ព័ន្ធនឹងអតិថិជនមានតម្លៃ សុទ្ធខ្ពស់។ ធនាគារ ABA បង្ហាញពីកន្លែងរង់ចាំ Priority Banking ថ្មីនៅសាខាកណ្តាលនៅ មហាវិថីព្រះមុនីវង្ស ហើយនឹងត្រូវធ្វើការពិនិត្យមើលពីសំណាក់ប្រធាន Priority Banking លោកស្រី Ne Ravy ដែលផ្តល់ប្រឹក្សាជាឯកជន និងផ្តល់សេវាហិរញ្ញវត្ថុមានជំនាញសម្រាប់ អតិថិជនដ៏មានតម្លៃខ្ពស់របស់ខ្លួន។
កន្លែងរង់ចាំង ABA Priority មានបន្ទប់ជំនួបផ្ទាល់ខ្លួន មានអុីនធឺណិតប្រើដោយឥតគិតថ្លៃតាម រយៈឧបករណ៍ tab ទំនើបប្រកដោយបច្ចេកវិទ្យា ទស្សនាវដ្តីអាជីវកម្មអន្តរជាតិ ឬកម្មវិធីទូរទស្សន៍ និងអាហារ ឬអាហារសម្រន់ដែលផ្តល់ជូនជាពិសេសសម្រាប់អតិថិជន Priority banking។
ដោយមានទីផ្សារកើនឡើងយ៉ាងកំហុគនៅរាជធានីភ្នំពេញ ធនាគារ ABA រំពឹងលើមូលដ្ឋានអតិថិជន របស់ខ្លួនដើម្បីបង្កើនការរីកចម្រើនបន្ថែមទៀត។ ជាមួយនឹងស្ថានភាពរវល់ និងរស់រវើក អតិថិជន Priority ទាំងនេះនឹងទទួលបានជំនួយពីប្រធានផ្នែកទំនាក់ទំនង និងទទួលបានសេវាធនាគារ និង សេវាបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនត្រឹមតែបំពេញតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហួសពីការរំពឹងទុកទៅទៀត។ សមាជិក Priority ផ្តល់បុព្វសិទ្ធិ អត្ថប្រយោជន៍បន្ថែម និងការបញ្ចុះ តម្លៃជាពិសេសយ៉ាងច្រើន ដែលអាចជ្រើសរើសយកមួយចំនួនប៉ុណ្ណោះ រួមទាំងការញ៉ាំអាហារ ការទិញអីវ៉ាន់ ស្ប៉ា ឬការកែសម្ផស្ស និងជម្រើសប័ណ្ណឥណទាន។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងមានក្តីរីករាយបង្ហាញសេវា ABA Priority ជូនលោកអ្នក ដែលជាសេវាថ្មីមួយដែលត្រូវបាន រៀបចំឡើងដើម្បីផ្តល់ជូនលោកអ្នកនូវកម្រិតខ្ពស់បំផុតនៃ Priority តាមរយៈប្រតិបត្តិការដែល ចង់បាន និងជ្រើសរើសយកអត្ថប្រយោជន៍”។ “នៅធនាគារ ABA យើងយល់ពីតម្រូវការរបស់ លោកអ្នកចំពោះបទពិសោធន៍សេវាធនាគារលឿន ងាយស្រួល និងខុសគ្នា នោះហើយដែលយើង ចង់សូមស្វាគមន៍លោកអ្នកចំពោះសេវា Priority Lounge ពិសេសរបស់យើងដែលនឹងធ្វើការ តាមដានប្រតិបត្តិការទាំងអស់របស់លោកអ្នកតាមបណ្តាញពិសេស Priority Banking របស់យើង ដែលលោកអ្នកមានពេលវេលាផ្សេងទៀតសម្រាប់កិច្ចការសំខាន់បន្ថែមទៀតនៅក្នុងជីវិត”។
ទន្ទឹមនឹងគ្នានេះផងដែរ នៅពេលដាក់ឲ្យប្រើប្រាស់ ធនាគារក៏បានបង្ហាញពីស្លាកសញ្ញា ABA Priority ថ្មីដែលបានរួមបញ្ចូលជាមួយស្លាកយីហោក្រុមហ៊ុន និងរូបរាងឡូយបង្ហាញពីរបៀបទំនើប នៃសេវាធនាគារ។ ស្លាកសញ្ញា ABA Priority បង្ហាញយ៉ាងសាមញ្ញ ប៉ុន្តែទំនើបទាន់សម័យប្រកបដោយភាពប្រណិតឆើតឆាយ។ និមិត្តសញ្ញាពណ៌មាសបង្ហាញពីឋានៈរបស់អតិថិជន Priority ដែលតំណាងឲ្យកម្រិតប្តេជ្ញាចិត្តខ្ពស់ដែលខ្លួនបានឈរនៅកន្លែងខ្ពស់ ចំណែកឯពណ៌ទឹកប្រាក់ តំណាងឲ្យភាពរម្យទម អាចពឹងពាក់បាន និងសន្តិសុខដែលជាវិធី ធនាគារ ABA ធ្វើអាជីវកម្ម ជាមួយអតិថិជនរបស់ខ្លួន។
ឥឡូវនេះ ABA Priority ចាប់បើកពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ដោយបន្ថែមម៉ោងធ្វើការសម្រាប់សមាជិក របស់ខ្លួន។ ការពិភាក្សាផ្ទាល់ខ្លួនទទួលបានការណែនាំសម្រាប់តម្រូវការជាក់លាក់របស់អតិថិជន ដែលមានការយោគយល់ និងស្វែងរកជំនួយសម្រាប់ការបង្កើនអាជីវកម្មរបស់ខ្លួន និងតម្រូវការ ហិរញ្ញវត្ថុ។ អតិថិជនមានចំណាប់អារម្មណ៍ទាំងអស់អាចទូរស័ព្ទមកកាន់លេខបន្ទាន់ពិសេស
098 203 666 បាន។