ABA ចូលរួមក្នុងពិព័រណ៍ទិវាធានារ៉ាប់រង 2022
25/Jul/2022
ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាលំដាប់ថ្នាក់លេខ 11 បានចូលរួមក្នុង “ទិវាធានារ៉ាប់រង 2022” ដែលរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីបើកដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋភិបាល គ្រឹះស្ថានធានារ៉ាប់រង ដៃគូអភិវឌ្ឍន៍ សមាគមធុរៈកិច្ចនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទិវាធានារ៉ាប់រងនេះ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការយល់ដឹង អំពីសេវាធានារ៉ាប់រងដើម្បីបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជន។ ពិព័រណ៍នេះនឹងជួយប្រជាជនកម្ពុជាឲ្យ យល់ដឹងឲ្យកាន់តែប្រសើរឡើងអំពីផលិតផលធានារ៉ាប់រង ដែលអាចការពារពួកគាត់ពីបន្ទុកហិរញ្ញវត្ថុពេលមាន គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។
ការចូលរួមក្នុងកម្មវិធីនេះ បានគូសបញ្ជាក់ពីការបន្ដការគាំទ្ររបស់ ABA ក្នុងវិស័យធានារ៉ាប់រង ដែលរួមចំណែកដល់ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាភាពជាដៃគូរបស់ធនាគារជាមួយក្រុមហ៊ុន Manulife Cambodia ក្នុងការផ្ដល់ជូនអតិថិជននូវការប្រើប្រាស់ផលិតផលធានារ៉ាប់រងដ៏ងាយស្រួលតាមរយៈ ABA ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងផលិតផលធានារ៉ាប់រងអាយុជីវិត Manulife សូមទំនាក់ទំនងមកក្រុមការងារ ABA តាមលេខទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬក្រុមការងារ Manulife តាមលេខទូរស័ព្ទប្រចាំការ 023 965 999។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។






