ធនាគារ ABA ផ្តល់នូវដំណោះស្រាយ គណនីនិម្មិតសម្រាប់អាជីវកម្ម
24/Feb/2021
ធនាគារ ABA បានដាក់ឲ្យដំណើរការសេវាគណនីនិម្មិត ABA ដើម្បីនាំមកនូវដំណោះស្រាយដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្មនានា។ គណនីនិម្មិត ជាទូទៅស្គាល់ថាជា ‘គណនីស្រមោល’ គឺជាគណនីធនាគារអរូបវន្តបង្កើតឡើងក្រោមគណនីអាជីវកម្មតែមួយ ដោយកាត់បន្ថយតម្រូវការឲ្យមានគណនីច្រើន។ សេវាកម្មនេះកាត់បន្ថយចំណាយលើប្រតិបត្តិការក្នុងការគ្រប់គ្រងសាច់ប្រាក់ឆ្លងគណនីច្រើន។
សេវាកម្មនេះសម្រាប់អាជីវកម្មនានាដែលមានប្រតិបត្តិការទូទាត់ច្រើនៗ និងការផ្ទៀងផ្ទាត់មានភាពយឺតយ៉ាវ ដោយសារតែមានអ្នកផ្គត់ផ្គង់ និង/ឬអ្នកលក់ច្រើននោះ។ សេវាកម្មនេះអនុញ្ញាតឲ្យអតិថិជនអាជីវកម្មអាចបែងចែកការគ្រប់គ្រងសាច់ប្រាក់នៅក្នុងគណនីធនាគារតែមួយដោយបង្កើតគណនីនិម្មិតបានច្រើន និងកំណត់គណនីនិម្មិតនីមួយៗសម្រាប់អតិថិជន អ្នកចែកចាយ ឬភ្នាក់ងារទូទាត់ និងពិនិត្យរបាយការណ៍របស់អ្នកទូទាត់បានភ្លាមៗ។
ជាមួយគណនីនិម្មិត អាជីវកម្មនានាឥឡូវនេះអាចប្រមូលផ្តុំគណនីរបស់ពួកគេដែលអាចទូទាត់ និងទទួលការទូទាត់ ទទួលបានភាពងាយស្រួលក្នុងការពិនិត្យមើល ការគ្រប់គ្រង និងប្រសិទ្ធភាព តាមរយៈការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ និងតាមពេលវេលាជាក់ស្តែង និងជាចុងក្រោយ បង្កើនប្រសិទ្ធភាពការចំណាយ និងការលក់តាមរយៈការបញ្ចេញឥណទានរបស់អតិថិជនបានលឿនជាងមុន។
គណនីនិម្មិត ABA ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនអាជីវកម្ម ABA ទាំងអស់។ សេវាកម្មនេះជាផ្នែកមួយនៃសេវាធនាគារអនឡាញសម្រាប់អាជីវកម្មរបស់ធនាគារ ABA ហើយអាចប្រើប្រាស់ផ្គួបផ្សំជាមួយសេវាកម្មផ្សេងៗទៀត ដូចជា ប្រព័ន្ធប្រតិបត្តិការផ្ទាល់ Host-to-Host និងមុខងារដ៏អស្ចារ្យផ្សេងៗទៀត។ សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ជាដំណោះស្រាយហិរញ្ញវត្ថុរួមមួយដ៏ចាំបាច់សម្រាប់អាជីវកម្មនានាដើម្បីទទួលបានប្រសិទ្ធភាព និងភាពបត់បែនកាន់តែច្រើន ដោយសារលោកអ្នកអាចដំណើរការតាមអនឡាញដើម្បីគ្រប់គ្រងហិរញ្ញវត្ថុនានារបស់ក្រុមហ៊ុន។ សេវាកម្មនេះបង្កើតឡើងសម្រាប់ឆ្លើយតបនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសេវាគណនីនិម្មិត សូមចូលទៅ ទំព័រគណនីនិម្មិត នៅលើវិបសាយរបស់យើង។