គណនីនិម្មិត

សេវាគណនីនិម្មិតរបស់ធនាគារ ABA ផ្តល់នូវដំណោះស្រាយឆ្លាតវៃ និងមានប្រសិទ្ធភាពសម្រាប់ ក្រុមហ៊ុន ឬអាជីវកម្មនានាដែលទទួលការទូទាត់ចំនួនទឹកប្រាក់ច្រើនៗ និងត្រូវចំណាយពេលយូរក្នុងការផ្ទៀងផ្ទាត់។ ប្រសិនបើអ្នកមានការលំបាកក្នុងការពិនិត្យថា អ្នកទូទាត់នោះជានរណាខ្លះ ហើយការផ្ទៀងផ្ទាត់ត្រូវបានពន្យារពេលដោយសារដំណើរការដោយដៃមានការយឺតយ៉ាវ នោះសេវាគណនីនិម្មិត ABA ជាអ្វីដែលអ្នកត្រូវការ!

ជាមួយគណនីនិម្មិត ABA អ្នកអាចបង្កើតគណនីនិម្មិតជាច្រើនក្រោមគណនីអាជីវកម្មមួយ ហើយអាចកំណត់គណនីនិម្មិតនីមួយៗសម្រាប់អតិថិជន អ្នកផ្គត់ផ្គង់ ភ្នាក់ងារ ឬសាខាដែលត្រូវទូទាត់ ដោយអាចពិនិត្យមើលរបាយការណ៍របស់អ្នកទូទាត់បានភ្លាមៗ។

របៀបដំណើរការ

អត្ថប្រយោជន៍​សំខាន់ៗ​

ផ្ទៀងផ្ទាត់ភ្លាមៗតាមពេលវេលាជាក់ស្តែង

ប្រមូលការទូទាត់ពីបណ្តាញណាមួយ

មិនមានកំហុសឆ្គង ដូចការបង្កើតដោយដៃ

​កាត់បន្ថយចំណាយលើប្រតិបត្តិការ

តើ​អ្នក​ណាខ្លះ​អាច​ទទួល​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​នេះ​?

ជាមួយគណនីនិម្មិត ABA ម្ចាស់អាជីវកម្មអាចប្រើប្រាស់បណ្តាញទូទាត់ក្នុងស្រុកណាមួយដើម្បីធ្វើការផ្ទេរប្រាក់ចូលក្នុងគណនីនិម្មិត។ ប្រាក់ទូទាត់ចូល នឹងត្រូវបានផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ និងភ្លាមៗ ដូច្នេះ អ្នកអាចបញ្ចេញឥណទានរបស់អតិថិជនបានលឿនជាងមុន បង្កើនការលក់ និងចំណេញពេលបន្ថែម ដើម្បីផ្ដោតលើអាជីវកម្មរបស់អ្នក ខណៈចំណាយលើប្រតិបត្តិការ ក៏ត្រូវបានកាត់បន្ថយ។ សេវាកម្មនេះអាចប្រើប្រាស់ផ្គួបផ្សំជាមួយនឹងសេវាធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម (IBB) ដូចជា ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host solution)

គណនីអាជីវកម្ម ABA ទាំងអស់អាចប្រើសេវាកម្មនេះបានដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកមានបំណងចង់ដឹងបន្ថែមថាតើ សេវាគណនីនិម្មិត ABA អាចផ្តល់អត្ថប្រយោជន៍ ក៏ដូចជាប្រសិទ្ធភាពដល់អាជីវកម្មរបស់អ្នកកម្រិតណា សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជននៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកនៅថ្ងៃនេះ។ អ្នកក៏អាចទាក់ទងយើងខ្ញុំបានតាមទូរស័ព្ទលេខ +855 23 925 333 ឬទាក់ទងក្រុមការងារផ្នែកសេវាធនាគារអនឡាញសម្រាប់អាជីវកម្មរបស់យើងខ្ញុំ តាមអ៊ីមែល [email protected]remove-this.ababank.com

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader