កម្មវិធីABA Mobileក្លាយជាកម្មវិធីដែលស្ថិត ក្នុងលេខរៀងទី1 សំរាប់ប្រព័ន្ធប្រតិបត្តិការ IOS
02/Feb/2017
កម្មវិធី ABA Mobile របស់ធនាគារ ABA បានក្លាយជាកម្មវិធី ហិរញ្ញវត្ថុ ដែលទទួលបានការពេញនិយមជាងគេក្នុងប្រទេសកម្ពុជា សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS គិតត្រឹមថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2017។ នេះបើតាមរបាយការណ៍ នៃតារាងកម្មវិធីដែលមានការពេញនិយមប្រើជាងគេរបស់ Apple។
ធនាគារ ABA បានធ្វើការណែនាំកម្មវិធីសំរាប់ទូរស័ព្ទស្មាតហ្វូនដំបូងបំផុត ដែលឥតគិតថ្លៃ និងមានមុខងារពេញលេញ នៅក្នុងខែឧសភា ឆ្នាំ2015។ ចាប់ពីពេលនៅមកកម្មវិធីមួយនេះបានទទួលការគាំទ្រ និងធ្វើកំណែទម្រង់ជាច្រើន ដែលរហូតមកដល់ពេលនេះ មានអ្នកប្រើប្រាស់រហូតដល់ 48,000 ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង ប្រព័ន្ធប្រតិបត្តិការ Android។
កម្មវិធី ABA Mobile មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដែលវាពិតជាបានជួយសម្រួល ដល់អ្នកប្រើប្រាស់ជាច្រើនសម្រាប់តម្រូវការសេវាធនាគារប្រចាំថ្ងៃ ដូចជា៖ ផ្ទេរប្រាក់ទៅកាន់មនុស្សដែលជាទីស្រឡាញ់ទូទាំងប្រទេស បញ្ជូលប្រាក់ក្នុងទូរស័ព្ទដៃ បង់ថ្លៃសេវាអ៊ីនធឺណេត បង់ថ្លៃទឹកភ្លើង ទទួលបានសារជូនដំណឹងក្រោយពេលធ្វើប្រតិបត្តការនានា និងមានមុខងារពិសេសមួយចំនួនទៀត។ ចំពោះមុខងារផ្សេងៗរបស់កម្មវិធី ABA Mobile យើងកំពុងអភិវឌ្ឍន៍ជាលំដាប់ដើម្បីផ្តល់ជូនភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការរបស់អតិថិជន ABA ទាំងអស់។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជនទាំងអស់ដែលមានការជឿជាក់ និងបានជួយធ្វើអោយកម្មវិធីរបស់យើងក្លាយជាកម្មវិធីឈរនៅលេខរៀងទី1 ក្នុងប្រទេសកម្ពុជា។ នៅធនាគារ ABA យើងតែងតែខិតខំផ្តល់អោយលោកអ្នក ទទួលបាននូវបទពិសោធន៍ធនាគារល្អជាងគេបំផុត ដូចពាក្យស្លោករបស់យើងមានគឺ "ធនាគារ ABA ដៃគូរដែលលោកអ្នកទុកចិត្តបំផុត"។



