ធនាគារ ABA ដាក់ឲ្យដំណើរការសេវា ផ្ទេរប្រាក់ក្នុងស្រុកតាមទូរស័ព្ទ

30/Apr/2020

ធនាគារ ABA ដាក់ឲ្យដំណើរការសេវា ផ្ទេរប្រាក់ក្នុងស្រុកតាមទូរស័ព្ទធនាគារ ABA ដាក់ឲ្យដំណើរការសេវា ផ្ទេរប្រាក់ក្នុងស្រុកតាមទូរស័ព្ទ

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់​កម្ពុជា​ ប្រកាស​នា​ថ្ងៃនេះ​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ថ្មី​មួយ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដែល​មានឈ្មោះ​ថា​ សេវា​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​។

​​តាម​រយៈ​សេវាកម្ម​ថ្មី​នេះ​ អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ អាច​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​ក្នុងស្រុក​បាន​យ៉ាង​លឿន​រហ័ស​ និង​គ្រប់ពេល​បាន​ ដោយ​មិនបាច់​ទៅ​កាន់​សាខា​ធនាគារ​ ឬ​ចេញ​មូលប្បទានប័ត្រ​ឡើយ​។​ ការ​ផ្ទេរ​ប្រាក់​នេះ​មាន​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ អាស្រ័យ​លើ​រូបិយ​បណ្ណ​នៃ​គណនី​ប្រភព​ ហើយ​ថ្លៃ​សេវា​គិត​ត្រឹមតែ​ 0.05%​ នៃ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផ្ទេរ​ប៉ុណ្ណោះ​ (​អប្បបរមា​ 3​ ដុល្លារ​)​។

​​ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​ដោយ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ អ្នក​ប្រើប្រាស់​អាច​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម​នេះ​៖​

  • ​ចូល​ទៅ​កាន់​ផ្នែក​ ផ្ទេរ​ប្រាក់​ នៅ​ក្នុង​កម្មវិធី
  • ជ្រើសរើស​ ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​
  • ​ជ្រើសរើស​ គណនី​ប្រភព​របស់​ធនាគារ​ ABA​ ហើយ​បំពេញ​ព័ត៌មាន​លម្អិត​របស់​អ្នក​ទទួលព្រម​ជាមួយនឹង​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ទេរ​ និង​គោលបំណង​ផង​ដែរ
  • ​​បញ្ជាក់​អំពី​ប្រតិបត្តិការ​ជាមួយនឹង​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile​។

​ក្នុង​ករណី​ប្រតិបត្តិការ​មិន​បាន​ជោគជ័យ​ អតិថិជន​នឹង​ត្រូវ​បាន​ជូនដំណឹង​នៅ​ក្នុង​កម្មវិធី​នេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ធ្វើការ​។

​​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ដោយសារ​អតិថិជន​កាន់តែ​ច្រើន​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​ធ្វើ​ឲ្យ​ការងារ​របស់​ពួក​គេ​មាន​ភាព​ងាយស្រួល​នោះ​ សេវា​ធនាគារ​តាម​ទូរស័ព្ទ​របស់​ធនាគារ​ ABA​ ជួយ​ដោះស្រាយ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ច្រើន​”​។

​​លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ “​ឥឡូវនេះ​ អតិថិជន​ធនាគារ​ ABA​ មិន​ចាំបាច់​ដក​សាច់ប្រាក់​ ហើយ​យក​ទៅ​កាន់​សាខា​ធនាគារ​ផ្សេង​ ឬ​ដក​មូលប្បទានប័ត្រ​ គ្រប់ពេល​ដែល​ពួក​គេ​ត្រូវការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​ក្នុងស្រុក​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​អាច​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​របស់​ពួក​គេ​បាន​យ៉ាង​ស្រួល​នៅ​តាម​ផ្ទះ​ ឬ​ទីតាំង​អាជីវកម្ម​របស់​ពួក​គេ​បាន​។​ សេវាកម្ម​នេះ​មាន​ 24/7​ ហើយ​យើង​ជឿជាក់​ថា​ សេវាកម្ម​នេះ​នឹង​មាន​ភាព​ងាយស្រួល​ខ្លាំង​ចំពោះ​អតិថិជន​ជា​ច្រើន​”​។

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មុខងារ​ដ៏​មាន​ប្រយោជន៍​ថ្មី​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុកតាមទូរស័ព្ទ។​