អតិថិជន ABA ឥឡូវអាចបង់សេវា ជាច្រើនបន្ថែមទៀត របស់អគ្គិសនីកម្ពុជា (EDC) ជាមួយ ABA PAY
10/Dec/2021

ធនាគារ ABA សូមប្រកាសថា ជម្រើសនៃការទូទាត់ ABA PAY របស់ខ្លួនបានភ្ជាប់ជាមួយកម្មវិធីទូរស័ព្ទ និងវិបសាយរបស់អគ្គិសនីកម្ពុជា (EDC) សម្រាប់សេវាកម្មមួយចំនូន។ ជាលទ្ធផលនៃការភ្ជាប់ប្រព័ន្ធនេះ អតិថិជន ABA អាចបង់ប្រាក់តាមបែបឌីជីថល ដោយប្រើ ABA PAY សម្រាប់ការភ្ជាប់ចរន្ដអគ្គិសនីថ្មី និងស្នើសុំដំឡើងកម្លាំងអគ្គិសនីថ្មី។
ដើម្បីកាន់តែងាយស្រួល សូមជ្រើសរើសតម្រូវការសេវាកម្មនៅលើកម្មវិធី EDC រួចជ្រើសរើស ABA PAY ដើម្បីទូទាត់ចំនួនបណ្ដោះអាសន្ន។ ABA Mobile នឹងដំណើរការក្នុងស្មាតហ្វូនរបស់អ្នក ដោយស្វ័យប្រវត្តិ ហើយទឹកប្រាក់ដែលប៉ាន់ស្មាននោះ នឹងត្រូវបង្កក ឬកាត់ទុក សម្រាប់គណនី ABA ដែលបានជ្រើសរើស។ នៅពេលបញ្ជាក់រួចរាល់ EDC នឹងចាត់ក្រុមបច្ចេកទេសចុះមើលទីតាំងអតិថិជន ហើយតម្លៃ សេវាកម្មជាក់ស្ដែង នឹងត្រូវកំណត់ដោយផ្អែកលើការវាយតម្លៃនៅទីតាំងផ្ទាល់។ ទឹកប្រាក់បន្ទាប់មក នឹងត្រូវផ្ទៀងផ្ទាត់ជាមួយទឹកប្រាក់ដែលបង់បណ្ដោះអាសន្នដូចខាងក្រោម៖
- ប្រសិនបើតម្លៃជាក់ស្ដែងទាបជាង/ខ្ពស់ជាង EDC នឹងបញ្ឈប់ការបង្កក ដើម្បីបង្វិលទឹកប្រាក់បណ្ដោះអាសន្ននោះមកវិញ ហើយអតិថិជននឹងត្រូវធ្វើសំណើជាថ្មី ដោយផ្អែកលើតម្លៃសេវាជាក់ស្ដែងដែលផ្ដល់ដោយអ្នកបច្ចេកទេស។
- ប្រសិនបើតម្លៃជាក់ស្ដែងដូចគ្នានឹងចំនួនទូទាត់បណ្ដោះអាសន្ន នោះ EDC នឹងបំពេញប្រតិបត្តិការ ទូទាត់ ហើយទឹកប្រាក់បង្កកនឹងដកចេញពី គណនី ABA ដើម្បីបញ្ចូលទៅ EDC។
ប្រសិនបើអ្នកចង់បង់សេវាតាមរយៈវិបសាយ EDC សូមចូលទៅកាន់ https://edc.com.kh/។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្ដល់ដោយ ABA និង EDC សូមទាក់ទងមក ABA តាម លេខទូរស័ព្ទ 023 225 333 ឬ EDC តាមលេខ 1298។
សេវាកម្មថ្មីនេះជាមួយ EDC ជាការបន្ថែមលើ សេវាបង់ថ្លៃភ្លើងក្នុង ABA Mobile សម្រាប់ទីតាំង EDC ជាច្រើនទូទាំងប្រទេស។ អ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចបង់ថ្លៃភ្លើងប្រចាំខែជាប្រាក់រៀល ឬដុល្លារ ដោយងាយស្រួល និងមិនគិតថ្លៃសេវា។
ជាមួយ ABA Mobile អ្នកអាចប្រើសេវាធនាគារបានគ្រប់ទីកន្លែងពីស្មាតហ្វូន ប្រកបដោយសុវត្ថិភាព លឿនរហ័ស និងងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែមអំពី ABA Mobile តាមលីងនេះ។
បើអ្នកមិនទាន់មានគណនី ABA អ្នកអាចដោនឡូតកម្មវិធី ABA Mobile រួចបើកគណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅសាខា ABA ជិតលោកអ្នក បំផុតនៅថ្ងៃនេះ។