ABA​ បរិច្ចាគ​ $150,000​ ដល់​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អត្ត​ព​លិ​ក​ SEA​ Games​ 2023

14/Feb/2023

ABA​ បរិច្ចាគ​ $150,000​ ដល់​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អត្ត​ព​លិ​ក​ SEA​ Games​ 2023ABA​ បរិច្ចាគ​ $150,000​ ដល់​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អត្ត​ព​លិ​ក​ SEA​ Games​ 2023

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 មាន​មោទនភាព​ក្នុង​ការ​ប្រកាស​បរិច្ចាគ​ប្រាក់​ចំនួន​ 150,000​ ដុល្លារ​ ដល់​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អត្ត​ព​លិ​ក​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ និង​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​ 2023​ នា​ពេល​ខាង​មុខ​។​ ​

យុទ្ធនាការ​នេះ​មាន​គោលបំណង​ប្រមូលប្រាក់​ចំនួន​ 1,000,000​ ដុល្លារ​ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បរិក្ខារ​ ការ​ហ្វឹកហាត់​ ស្បែកជើង​ សម្លៀក​បំពាក់​ និង​ការ​គាំទ្រ​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​ និង​វេជ្ជសាស្ត្រ​កីឡា​។​ ដើម្បី​បរិច្ចាគ​ដល់​ Team​ Cambodia​ សូម​ចូល​ទៅ​កាន់​ គេហទំព័រ​ផ្លូវការ​នៃ​យុទ្ធនាការ​រៃ​អង្គាសប្រាក់​។

​​យុទ្ធនាការ​រៃ​អង្គាសប្រាក់​របស់​ Team​ Cambodia​ ដំណើរការ​លើ​វេទិកា​រៃ​អង្គាសប្រាក់​ដំបូង​គេ​នៅ​កម្ពុជា​ KhmerCare​ ។​ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​វេទិកា​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​14​ ខែកុម្ភៈ​ ឆ្នាំ​2023​ នៅ​រាជធានី​ភ្នំពេញ​ជាមួយ​ លោក​បណ្ឌិត​ ជា​ សេរី​ សហ​ស្ថាបនិក​មូលនិធិ​រស្មី​កុមារ​ ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​ CAMSOC,​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Steven​ Path​ ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ KhmerCare​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូលរួម​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​និយាយ​នៅ​ក្នុង​ពិធី​នេះ​ថា​ “​ការ​គាំទ្រ​កីឡា​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សំខាន់​មួយ​របស់​យើង​។​ ហេតុ​ដូច្នេះ​ហើយ​បានជា​ការ​ឧបត្ថម្ភ​កីឡា​ស៊ី​ហ្គេ​ម​ ជា​លក្ខណៈ​ធម្មជាតិ​សម្រាប់​ ABA​។​ បន្ថែម​ពីលើ​ការ​ឧបត្ថម្ភ​ចម្បង​របស់​យើង​ចំនួន​ $1,500,000​ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធនាគារ​ផ្តាច់មុខ​ និង​ជា​អ្នក​ឧបត្ថម្ភ​ការ​ទូទាត់​គ្មាន​សាច់ប្រាក់​ផ្តាច់មុខ​ យើង​ផ្តល់​វិភាគទាន​ចំនួន​ $150,000​ សម្រាប់​ "​មួយ​ដុល្លារ​ទៅ​មួយ​ដុល្លារ​"​ ដែល​ផ្គូផ្គង​នៅ​លើ​វេទិកា​ KhmerCare​ ចាប់ពី​ថ្ងៃនេះ​តទៅ​។

​លោក​បាន​បន្ថែម​ថា​ "​លើស​ពី​នេះ​ យើង​នឹង​សហការ​ជាមួយ​ KhmerCare​ ដើម្បី​បើក​ដំណើរការ​វា​នៅ​ក្នុង​កម្មវិធី​ធនាគារ​ចល័ត​របស់​យើង​ ដូច្នេះ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​អាច​ចូល​ប្រើ​វា​ ដើម្បី​បរិច្ចាគ​ថវិកា​បាន​ភ្លាមៗ​ពី​កម្មវិធី​"​។​ ​

កាលពីដើម​ខែមករា​ ឆ្នាំ​2023​ ធនាគារ​ ABA​ បាន​ប្រកាស​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ឆ្នាំ​2023​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 5​ ដល់​ 17​ ខែឧសភា​ និង​ថ្ងៃ​ទី​ 3​ ដល់​ 9​ ខែមិថុនា​។​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​រវាង​ធនាគារ​ និង​អ្នក​រៀបចំ​ហ្គេ​ម​ ABA​ ប្តេជ្ញា​ផ្តល់​ប្រាក់សុទ្ធ​ និង​ឧបត្ថម្ភ​ចំនួន​ $1,500,000​ ដើម្បី​គាំទ្រ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ និង​ម្ចាស់ផ្ទះ​ និង​ជួយ​សម្រួល​ដល់​យុទ្ធនាការ​ទីផ្សារ​ក្នុង​គោលបំណង​លើកកម្ពស់​ស្មារតី​ហ្គេ​ម​ក្នុង​ចំណោម​អតិថិជន​ ABA​។​

KhmerCare​ (https://khmercare.com)​ គឺជា​វេទិការ​ប្រមូល​ថវិកា​សម្រាប់​មនុស្ស​ និង​អង្គការក្រៅរដ្ឋាភិបាល​ ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​អ្នក​ដែល​ត្រូវការ​បំផុត​។​ វា​គឺជា​ប្រព័ន្ធ​ដែល​មាន​តម្លាភាព​ពេញលេញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ភ្លាមៗ​ដល់​ជីវិត​របស់​មនុស្ស​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។